ព័ត៌មានជាតិ

អ្នកលក់កន្ទុយលេខ(ឆ្នោត)៣នាក់ត្រូវបានសមត្ថកិច្ចឲ្យចុះកិច្ចសន្យាបញ្ឈប់

បាត់ដំបង: ភ្នាក់ងារPost Newsបានឲ្យដឹងថា របាយករណ៍ពីស្រុករុក្ខគិរីកាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នគរបាលស្រុករុក្ខគិរីបានចុះធ្វេីការអប់រំ និងធ្វើកិច្ចសន្យាដល់អ្នកលក់កន្ទុយលេខ(ឆ្នោត)ឲ្យបញ្ឈប់បានចំនួន៣នាក់ ទី១មានឈ្មោះណាត ណមភេទប្រុសអាយុ36ឆ្នាំនៅភូមិទួលគគីរឃំុស្តុកប្រវឹុក ទី២មានឈ្មោះអឿន ជីវន្ត័ ភេទស្រីអាយុ28ឆ្នាំនៅភូមិព្រៃខ្លូតឃំុព្រៃត្រឡាច ទី៣មានឈ្មោះ ឈិន ឈាន ភេទប្រុសអាយុ39ឆ្នាំនៅភូមិទួលគគីរឃំុស្តុកប្រវឹុក ។

គួរបញ្ជាក់ផងដែរថានេះជាករណីបង្ក្រាបល្បែងសុីសងខុសច្បាប់ នៅក្នុងប្រទេសដើម្បីកាត់បន្ថយនូវករណីខុសច្បាប់នានា ដែលកើតឡើងដោយសារល្បែងសុីសងខុសច្បាប់ ៕

មតិយោបល់