មហាសេដ្ឋីហុងកុងលោក Li Zhaoxi គឺជាម្ចាស់ទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹក បានចំណាយថវិការាប់លានដុល្លារអាមេរិក ដោយទិញភូមិគ្រឹះមួយកន្លែងជូនមិត្តស្រីលោកគឺនាង Guo Jiawen ។
ប្រភពព័ត៌មានហុងកុងបានរាយការណ៍ឲ្យដឹងថា មហាសេដ្ឋីអាយុ៥១ឆ្នាំ បានចំណាយ១០០លានដុល្លារអាម៉េរិក បានទិញវីឡាដ៏ប្រណីតមួយកន្លែងជូនមិត្តស្រីរបស់គាត់ ដែលជាបរវកញ្ញាលេខ៣របស់ហុងកុង ដែលកំពុងក្លាយជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍នៅហុងកុង។
សម្រាប់វីឡាដែលទិញសម្រាប់ Guo Jiawen បានបំពាក់ដោយឧបករណ៍ប្រណីតសព្វបែបយ៉ាង ក្នុងនោះមាន អាងហែលទឹកលើដំបូល កន្លែងម៉ាស្យា ដោយមានផ្ទៃដី ២០០ម៉ែត្រការ៉េ ដែលមានទីតាំងនៅ តំបន់Kowloon ។
លោក Li Zhaoxi និង Guo Jiawen បានទំនាក់ទំនងគ្នា នៅចុងឆ្នាំ២០១៥ បន្ទាប់ពីស្រស់រូបនេះបានទទួលពានរង្វាន់ជាបវរកញ្ញាហុងកុង ។ ក្រៅពីនេះពួកគេក៏បានលេចឭនូវព័ត៌មានថា បានណាត់គ្នាទៅសាងភាពផ្អែមល្ហែមនៅជប៉ុនផងដែរ។
Li Zhaoxi កើតនៅឆ្នាំ១៩៦៦ ជាកូនប្រុសមហាសេដ្ឋីហុងកុង លោក Li Jiancheng ។ នៅឆ្នាំ២០១២ ទស្សនាវដ្តី Forbes បានដាក់ដាក់លេខរៀងទី៦៣ ជាអ្នកមានជាងគេ នៅហុងកុង ដោយមានទ្រព្យចំនួន ៣៥ពាន់លានដុល្លារអាម៉េរិក៕




មតិយោបល់