ព័ត៌មានជាតិ

Update : ឃាត់ខ្លួនគូស្នេហ៍មួយគូ និងថ្នាំញៀន៦កញ្ចប់នៅសង្កាត់ស្វាយប៉ាក

ភ្នំពេញ: ភ្នាក់ងារPost Newsបានឲ្យដឹងថា ជនសង្ស័យប្រុសស្រី ២នាក់ ត្រូវសមត្ថកិច្ចខណ្ឌឫស្សីកែវ ធ្វើការចុះបង្ក្រាបជាក់ស្តែងនៅក្នុងផ្សារតាប៊ុន និងដកហូតថ្នាំញៀន ៦កញ្ចប់ កាលពីវេលាម៉ោង ១និង១០នាទីរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ដែលស្ថិតនៅក្នុងផ្សារតាប៊ុន ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ ទី១មានឈ្មោះ លឹម ទី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ ជាងកាត់សក់ (ជួញដូរ) មានទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ និងទី២មានឈ្មោះ អ៊ុក ស្រី ភេទស្រី អាយុ២៩ឆ្នាំ មុខរបរ កម្មកររោងចក្រ (ប្រើប្រាស់) មានទីលំនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។

សមត្ថកិច្ចបានបន្តទៀតថា នៅក្នុងប្រតិបត្តិការនេះ គឺសមត្ថកិច្ចយើងបាន សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាក បានធ្វើការស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាបទីតាំង មួយកន្លែង ស្ថិតនៅក្នុងផ្សារតាប៊ុន ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី ២នាក់ សង្ស័យជាគូស្នេហ៍ ព្រមទាំងបានដកហូតម្សៅក្រាមពណ៌សថ្លាចំនួន ៦កញ្ចប់តូច និងថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន ហើយសមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យទាំង ២នាក់ខាងលើ យកទៅកាន់ប៉ុស្តិ៍នគរបាលស្វាយប៉ាក ដើម្បីធ្វើការសាកសួរ ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រី ២នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់