យោងតាមទស្សនាវដ្តី People បានឲ្យដឹងថា Chow Yun-fat អាយុ៦១ឆ្នាំ ជាតារាដែលរកចំណូលបានច្រើនជាងគេនៅឆ្នាំ២០១៧ ស្ថិតនៅលេខរៀងទី១ ជាតារាដែលមានចំណូលខ្ពស់បំផុតនៅលើពិភពលោក។
ទឹកប្រាក់ស្ថិតក្នុងដៃ ដែល Chow Yun-fat រកបានក្នុងឆ្នាំ២០១៧ គឺមាន ៧៥លានដុល្លារអាម៉េរិក ។ គេនៅចាំបានថា នៅឆ្នាំ២០១៤ តារាចិនហុងកុងខាងលើ អាជីពធ្លាក់ចុះយ៉ាងទម្ងន់។
ក្រោយមកក៏បានឡើងទៅកាន់កំពូលតារាង ដោយចុះផ្សាយនៅលើ ទស្សនាវដ្តី People កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ថាChow ក្លាយជាតារាដែលរកចំណូលបានច្រើនជាងគេនៅលើពិភពលោក បន្ទាប់ពីឆ្នាំ២០១៦ រកបានតែ ៤០លានដុល្លារអាម៉េរិក ។
តួស្តេចល្បែងខាងលើ ត្រូវបានគេប៉ាន់ប្រមាណថា មានទឹកប្រាក់សរុបក្នុងដៃ រហូតដល់ទៅ ២១៥ លានដុល្លារអាម៉េរិក ដោយទឹកប្រាក់ទាំងនេះបានមកពី ចំណូលពីភោជនីយដ្ឋានរបស់ខ្លួន “Fat Chow Burger” នៅក្រុងហុងកុង ពីក្រុម បាល់ទាត់ “Hong Kong Angels” នឹងមានយីហោហាងលក់សម្លៀកបំពាក់ម៉ាក Vodka ៕
មតិយោបល់