(ភ្នំពេញ)៖ ជម្លោះរវាងលោកស្រី ទ្រី ដាណា និងខាងគ្រួសារអតីតស្វាមី ហាក់នៅមិនទាន់ដាច់ស្រេចនោះទេ ខណៈប៉ុន្មានម៉ោងមុននេះ ស្រាប់តែ ម្ចាស់ក្រុមហ៊ុនលក់គ្រឿងសម្អាង និងជាថៅកែហាងពេជ្រដ៏ល្បីលោកជំទាវទ្រី ដាណា បង្ហាញមុខមាត់អតីតប្អូនថ្លៃ ដើម្បីឲ្យមហាជនបានស្គាល់។
ភ្ជាប់ជាមួយរូបភាព លោកស្រី ទ្រី ដាណា បានសរសេរសារថា «បងប្អូនចង់ឃើញមុខទេម្នាក់និងហើយដែលជាមូលហេតុធ្វើឲ្យក្រុមគ្រួសារខ្ញុំបែកបាក់គ្នា ម្នាក់នេះហើយដែលជាប្អូនស្រីរបស់ពូកម៉ៅហើយព្យាយាមចាក់រុកគ្រប់បែបយ៉ាងរហូតធ្វើអោយអតិតប្តីខ្ញុំវៃខ្ញុំ និងរករឿងខ្ញុំរហូតមក ក្រុមគ្រួសារខ្ញុំមិនឲ្យមានសេចក្តីសុខរហូតឈានដល់ការលែងលះគ្នានេះហើយបងប្អូនមើលទៅចរិកពិតរបស់នាងនិងគឺដោយសាបាត់បង់ប្រយោជ៍ពីខ្ញុំទើប ចាក់រុកពូម៉ៅ តាំងតែពីបែកគ្នាមកខ្ញុំមិនដែលបេះពាល់អីដល់គ្រួសារនិងទេតែពួកគេមិនអោយខ្ញុំសុខទេ ទើបខ្ញុំចាប់ផ្តើមសើរើ ហើយខ្ញុំនៅមានភស្តតាងជាច្រើនទៀតក្នុងដៃ សំរាប់បង្ហាញមុខពួកនិង
ហើយផ្តាំទៅប្រពន្ធក្រោយផង យកចិត្តនាងនិងតិច បើមិន ចឹងនាងនិងប្រចេះអោយលែងហើយ»។
សូមរំលឹកផងដែលថា កាលពីកំឡុងខែតុលា ឆ្នាំ២០២១កន្លងទៅនេះ រឿងរ៉ាវនៃទំនាក់ទំនងបាក់បែករវាងអភិជនក្នុងសង្គមមួយគូគឺលោកស្រីទ្រីដាណា និងស្វាមី បានចែកផ្សាយពេញបណ្តាញសង្គម រហូតធ្វើឲ្យមហាជននាំគ្នានឹកស្មានមិនដល់តែម្តង៕
មតិយោបល់