នៅថ្ងៃនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញផ្សាយអនុក្រឹត្យស្តីពី ការពិន័យអន្តរការណ៍ចំពោះ អំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលចុះហត្ថលេខាកាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០១៧នេះ។
ក្នុងមាត្រា ១៣ នៃអនុក្រឹត្យនេះ បានបញ្ជាក់ឲ្យដឹងដែរថា ឪពុកម្តាយ ឬអាណាព្យាបាល ត្រូវបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះ អំពើរបស់អនីតិជនមានអាយុក្រោម ១៥ឆ្នាំ ដែលបានប្រព្រឹត្តល្មើសនឹងអនុក្រឹត្យនេះ។
ចំណុចសំខាន់ៗ ដែលលោកអ្នកគួរអាចល្មើសនឹងច្បាប់ រួមមាន៖
-បើកបរយានយន្ត ដោយកុងទ័រល្បឿនមិនដំណើរការ
-ប្រើប្រាស់ទូរស័ព្ទនៅពេលបើកបរយានយន្ត ដោយគ្មានឧបករណ៍សម្លេងភ្ជាប់ទំនាក់ទំនង
-បើកបរទោចក្រយានយន្ត អូសចន្ទល់លើផ្លូវថ្នល់ ព្រលែងដៃចង្កូត ឬលើកជើងដាក់លើដៃចង្កូត
-បើកបរយានយន្តបង្ហោះ រេចុះរេឡើង ឆាប ឬកៀរ
-បើកបរយានយន្តមិនគោរពតាមលក្ខខណ្ឌសុខភាព ដែលតម្រូវឲ្យពាក់វ៉ែនតា
-បើកបរយានយន្តប្រើប្រាស់សំបកកង់សឹកលើសកម្រិតកំណត់ ឬរហែក ឬប្រេះ ឬប៉ោង ។ល។
សម្រាប់ខ្លឹមសារលម្អិតនៃអនុក្រឹត មានដូចខាងក្រោមនេះ៖
មតិយោបល់