វត្តមានបង្ហាញខ្លួនជាថ្មីរបស់លោកដួង សុខគា នៅក្នុងកម្មវិធីផ្ទះលោកតា រួមក្រុមជាមួយលោកតាវ៉ិចទ័រ នៅតែធ្វើមានចម្ងល់មិនទាន់អស់ ដោយសារតែក្នុងពេលផ្ទុះជម្លោះគឺលោកសុខគា បានប្រកាសថាមិនត្រលប់ទៅបម្រើការជាមួយលោកតាវ៉ិចទ័រដូចដើមជាដាច់ខាត បើទោះជាលោកសម្រេចចិត្តបន្តការងារនៅCTN ។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងបញ្ហានេះ ភាគីសាមីខ្លួនបានទម្លាយនូវអាថ៌កំបាំង។
លោកដួង សុខគា បានអះអាងថាក្នុងពេលផ្ទុះជម្លោះជាមួយក្រុមការងាររបស់លោកតាវ៉ិចទ័រ លោកពិតជាបានប្រកាសថានឹងមិនត្រលប់ទៅធ្វើការរួមជាមួយដូចអ្វីដែលបានប្រកាសមែន។ ប៉ុន្តែដោយសារតែខាងថ្នាក់លើសម្រួល ហើយខាងអ្នកធ្វើអោយលោកអន់ចិត្តក៏បានសុំទោស និងទទួលយកកំហុសឆ្គាំឆ្គងដែលធ្វើអោយអស់ចិត្ត។ លោកថាមិនមានបុគ្គលណាមិនធ្លាប់ខុសនោះទេ ប៉ុន្តែសំខាន់តើមានការទទួលកំហុស ហើយចេះកែឬអត់។ ក្នុងនោះខាងផលិតករ គឺ លោកតាវ៉ិចទ័រ ក៏ទទួលយកលក្ខណ្ឌរបស់លោកផងដែរ ទើបលោកសប្បាយចិត្តត្រលប់មកធ្វើការជាមួយលោកវ៉ិចទ័រជាថ្មី ដោយបានដំណើរការចាប់ដៃគ្នាជាថ្មីប្រមាណជាងមួយខែមកហើយ។ លោកថាមិនមានរឿងខ្វែងគំនិតគ្នាជាថ្មីនោះទេ ដោយសារតែបុគ្គលដែលធ្វើអោយលោកអន់ចិត្ត ចាប់ផ្ដើមអោយតម្លៃលោកជាងមុន ហើយមិនលេងសើចលើសលស់ចំពោះលោកដូចមុន។ លោកថាខ្លួនមិនទាន់មានគម្រោងបើកកម្មវិធីណាថ្មីជាមួយលោកតា វ៉ិចទ័រនោះទេ ប៉ុន្តែលោកនៅតែរក្សាប្រកាន់ជំហរមិនធ្វើកម្មវិធីចំអេសចំអាស និងកម្មវិធីទាំងឡាយណាដែលមិនគោរពដល់តម្លៃការងាររបស់លោកជាដាច់ខាត។ លោកថាខ្លួននៅជាប់កុងត្រាជាមួយCTN ចំនួន២ឆ្នាំទៀត ហើយតាំងពីមុនដែលលោកមានរឿងជាមួយកម្មវិធីផ្ទះលោកតា គឺមានស្ថានីយទូរទស្សន៍ជាច្រើនបានទាក់ទងយកលោកទៅផលិតកម្មវិធីដែលមានទម្រង់វប្បធម៌ ដោយគ្រាន់តែលោកសម្រេចចិត្តមិនចោលCTN ដោយសារតែថ្នាក់ដឹកនាំផ្ដល់តម្លៃអោយខ្លួន។
ខាងក្រោមនេះជាបទសម្ភាសន៍ទាំងស្រុង ជុំវិញរឿងរ៉ាវនៅក្រោយការត្រូវរ៉ូវដូចដើមជាមួយលោកតាវ៉ិចទ័រ៖
https://www.youtube.com/watch?v=0THT_zmo5X8
មតិយោបល់