ព័ត៌មានសិល្បៈ និងកម្សាន្ត

ហួរ ឡាវី នឹងចេញបទ Original Song ផ្ទាល់ខ្លួន

ចាត់ទុកជារឿងភ្ញាក់ផ្អើលដែល ទទួលដំណឹងថា លោក ហួរ ឡាវី នឹងចេញបទចម្រៀង Original Song ផ្ទាល់ខ្លួនមួយ ក្នុងពេល​ដ៏ខ្លីខាងមុខ ។​

ក្រៅពីបទមានក្នុងដៃប៉ុន្មានកន្លងមក លោកហួរ ឡាវី មិនបានបញ្ចេញអ្វីថ្មី ក្នុងពេលដែលលោកកំពុងស្ថិតក្នុងវ័យជាតារាចម្រៀង​រៀមច្បង និងចាស់វស្សាក្នុងវិស័យសិល្បៈ ។​ប៉ុន្តែនៅរសៀលថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៧ នេះ​ស្រាប់តែទទួលដំណឹងថា លោកនឹងចេញបទចម្រៀង Original Song ក្នុងផលិតកម្មមួយ ដែលម្ចាស់ផលិតកម្មសូមលាក់ឈ្មោះសិន​។​

បើតាមលោក ហួយ ឡូសូ ធ្វើការនៅ Home Recording Studio បានប្រាប់​ឲ្យដឹងថា បទចម្រៀងនេះ​ ក្រោមចំណងជើងថា «មនុស្សចាស់ក៏មានបេះដូង​» ដែលជាបទថ្មីស្នាដៃកូនខ្មែរ ដោយថតបញ្ចប់នៅថ្ងៃទី​១ មេសា។​

បើតាមម្ចាស់ផលិតកម្មមួយ សូមលាក់ឈ្មោះខ្លួន រួមនិងផលិតកម្មនោះ បានប្រាប់ពីមូលហេតុដែលលោកយកលោក ហួរ ឡាវីមកច្រៀង ក្នុងផលិតកម្មលោក ក៏ព្រោះតែគិតថា តារាចម្រៀង​ Original Song ទាំងអស់ហ្នឹងភាគច្រើនក្មេងៗគាត់ច្រៀង ហើយគ្មាននរណា​នឹកឃើញដល់ ហួរ ឡាវី ដែល​ពីមុនគាត់ជា​តារាជើងចាស់ដ៏ល្បីម្នាក់ ។

លោកថា «ហេតុផលដ៏ច្បាស់នោះ គឺខ្ញុំចង់ គាស់រំលើង ឡើងវិញឲ្យគាត់បង្ហាញស្នាដៃ បញ្ជាក់ថាគាត់ចាស់ហើយ នៅតែអាចច្រៀងបទ មេឡូឌីថ្មី ក្មេងៗយុវវ័យបាន ច្រៀងបានយ៉ាងល្អ ហើយថែមទាំងតង់ខ្ពស់ទៀត»

លោកថា សម្រាប់បទចម្រៀង «មនុស្សចាស់ក៏មានបេះដូង» បានថត​សំឡេងរួចរាល់ហើយ ដោយគ្រោងនឹង​ចេញ MV ក្នុងពេលដ៏ខ្លីខាងមុខ​៕​

មតិយោបល់