ដោយយោងតាមសារព័ត៌មានទស្សនាវដ្ដី In Touch បានប្រកាសជាសាធារណៈថា តារាចម្រៀងស្រី Selena Gomez ប្រកាសគ្រោងរៀបការជាមួយគូស្នេហ៍ The Weeknd នៅខែ សីហា នាពេលខាងមុខនេះហើយ ។ បើតាមប្រភពរបស់ទស្សនាវដ្ដីខាងលើបានលើកឡើងពីសម្ដីរបស់ Selena ថា នាងបានប្រាប់មិត្តរបស់នាងថា ពួកគេគួរតែជូនចំណងដៃនាងនៅក្នុងខែ សីហា បន្ទាប់ពី The Weeknd បានបំពេញបញ្ចប់ការងារប្រគំតន្រ្ដី Legend of the Fall 2017 World Tour ។
សារព័ត៌មានដដែរបានបន្ដទៀតថា Selena Gomez នាងដឹងថា The Weeknd គឺជាបុរសល្អបំផុតសម្រាប់នាង ហើយមិនចង់ទន្ទឹងការរៀបការក្នុងរយៈពេលជាច្រើនឆ្នាំទៀតនេះឡើយ ហើយនាងមានគំរោងទៅបណ្ដាលប្រទេសជាច្រើនទៀត ដែលនៅក្នុងសហភាពអឺរ៉ុប បន្ទាប់ពីរៀបការរួច ដែលជម្រើសដំបូងរបស់នាងនេះគឺ បារាំង និង អ៊ីតាលី ។
គួរបញ្ជាក់ផងដែរថា គំរោងរៀបការរបស់ Selena Gomez និង The Weeknd មានគំរោងហៅភ្ញៀវកិត្តិយសជាមិត្តរួមអាជីព តែប៉ុន្មាននាក់តែប៉ុណ្ណោះ ក្នុងនេះមានវត្តមានតារាចម្រៀងស្រីល្បី Taylor Swift ដែរ ៕
មតិយោបល់