បន្ទាប់ពីលោក អុង សុឡាង អតីតគូដណ្ដឹងរបស់តារាសម្ដែងនី មុន្នីនាថ ជាអាណិកជនអាមេរិកបានប្រកាសថាខ្លួននឹងត្រៀមបញ្ចេញរឿងរ៉ាវជាច្រើនផ្សេងទៀត និងត្រៀមទាំងប្ដឹងនាងពីបទឆបោកនោះផង ភាគីខាងស្រីឯណេះ ក៏បានប្រកាសថាបានពិភាក្សាជាមួយមេធាវី ដើម្បីតបតផ្លូវច្បាប់ពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍ជាសាធារណៈផងដែរ។
នី មុន្នីនាថ បានផ្ដល់សម្ភាសន៍អោយថា កញ្ញាបានឈានដល់ការពិភាក្សាជាមួយនឹងមេធាវីរួចហើយ ដើម្បីស៊ើបអោយដឹងថាតើការទម្លាយនោះជាអ្វីដែលអតីតគូដណ្ដឹងបង្ខូចឈ្មោះ ឬអ្នកផ្សេងជាអ្នកបរិហារកេរ្តិ៍នាង។ យ៉ាងណាមិញផ្អែកតាមការសម្ភាសន៍មួយព័ត៌មានក្នុងស្រុកគឺលោក អុង សុឡាង អតីតគូដណ្ដឹងរបស់នាងពីសហរដ្ឋអាមេរិក លោកបានប្រកាសថាអ្វីដែលបានទម្លាយចេញគឺជារឿងពិតទាំងអស់ ដោយលោកក្រៅពីគំរាមថានឹងបញ្ចេញពីរឿងរ៉ាវនោះបន្ថែម ក៏ប្រកាសថាបានសិក្សាជាមេធាវីដើម្បីប្ដឹងនាងពីបទឆបោក និងរំលោភលើសេចក្ដីទុកចិត្តផងដែរ។
អ៊ីចឹងហើយទើបតម្រូវអោយ នី មុន្នីនាថ ត្រូវតែរកមេធាវីតបត ដែលជាការប្រកាសរបស់ភាគីទាំងពីរគឺអ្នកទាំងពីរនឹងឈានដល់ការប្ដឹងគ្នាទៅវិញទៅមក ដោយលោកអុង សុឡាង ប្រកាសប្ដឹងពីបទឆបោក និងរំលោភលើសេចក្ដីទុកចិត្ត ហើយភាគីខាងនី មុន្នីនាថ ប្រកាសថានឹងពិភាក្សាជាមេធាវីដើម្បីដាក់បណ្ដឹងពីបទបរិហារកេរ្តិ៍ធ្វើអោយនាងខូចឈ្មោះដែលមិនអាចទទួលយកបាននេះ៕
មតិយោបល់