ព័ត៌មានសិល្បៈ និងកម្សាន្ត

ឡេង ណាវ៉ាត់ត្រា យកលុយចំណេញរឿង”កំពូលល្ងង់នៅអាស៊ី” ជាង៤ពាន់ដុល្លារ ចែកសហគមន៍ក្រីក្រនៅកំពង់ស្ពឺ

នៅរសៀលថ្ងៃទី៥ មេសានេះ លោក ឡេង ណវ៉ាត់ត្រា ម្ចាស់ផលិតកម្ម Galaxy បានយកផលចំណេញប្រមាណជិត៥០០០ដុល្លារ ចែកជាថវិកា និង គ្រឿងឩបភោគបរិភោគជូនដល់ពលរដ្ឋ ស្ថិតនៅសហគមន៍ក្រីក្រជិត២០០គ្រួសារ នៅខេត្តកំពង់ស្ពឺ។

លោក ឡេង ណាវ៉ាត់ត្រា និយាយថា ដោយសារតែរឿង”កំពូលល្ងង់នៅអាស៊ី” ទទួលផលចំណេញចំនួនជាង៤ម៉ឺនដុល្លារ ទើបលោកសម្រេចកាត់ចំណេញប្រមាណជា១០ភាគរយ យកមកចែកជូនសហគមន៍ក្រីក្រនាពេលនេះ។ លោកថានេះសកម្មភាពសប្បុរសធម៍មួយ ដែលលោកចង់បង្ហាញឲ្យមហាជន ងាកមកធ្វើសកម្មភាពចែករំលែកច្រើនឡើង ដល់ប្រជាជនក្រីក្រ។ លោកថាអំណោយជាថវិកា ទឹកត្រី អង្ករ និងថវិកានេះ មិនអាចជួយសម្រួលដល់អ្នកក្រីក្រទាំងជិត២០០គ្រួសារនេះ តែគ្រាន់តែចង់លើកទឹកចិត្តឲ្យពលរដ្ឋដែលមានជីវភាពខ្វះខាត ឲ្យមានកម្លាំងចិត្តតស៊ូប៉ុណ្ណោះ។ យ៉ាងណាមិញលោកថានេះមិនមែនជាសកម្មភាពសប្បុរសធម៌លើកទី១របស់ខ្លួននោះទេ ដោយនេះជាលើកទី៤។

ខាងក្រោមនេះជាបទសម្ភាសន៍ និង ជាសកម្មភាពចុះចែកអំណោយរបស់លោក ឡេង ណាវ៉ាត់ត្រា នៅខេត្តកំពង់ស្ពឺ:

មតិយោបល់