ព័ត៌មានសិល្បៈ និងកម្សាន្ត

ជុំ លីណូ ចេញបទ”ឱ ទឹកជំនន់” អត្ថន័យចាក់ដោត

មានការចាប់អារម្មណ៍មិនតិចទេ បន្ទាប់ពីតារាចម្រៀង លោក ជុំ លីណូ បង្ហោះបទ”ឱ ទឹកជំនន់” ហើយរៀបរាប់យ៉ាងក្ដុកក្ដួលពីមហន្តរាយ ខណៈដែលស្ថានភាពទឹកជំនន់ កំពុងវាយលុកតំបន់មួយចំនួន នៅកម្ពុជា។ បទ”ឱ ទឹកជំនន់” របស់លោក មានអត្ថន័យចាក់ ដោយយ៉ាងខ្លាំង ដោយលោកបានអះអាងថា បង្ហូរទឹកភ្នែក នៅពេលថតច្រៀង ព្រោះតែក្នុងបទចម្រៀងពោរពេញ ដោយអត្ថន័យ ក្ដុកក្ដួលនោះផង។

លោក ជុំ លីណូ បញ្ជាក់ក្រោយបញ្ចេញបទចម្រៀងថា ខ្លួនពិតជាក្ដុកក្ដួល នឹងអត្ថន័យបទចម្រៀងមួយនេះ។ លោកបង្ហូរទឹកភ្នែកទាំងអួលដើមករ ច្រៀងទម្រាំត្រូវ ក្នុងពេលថតច្រៀង ដោយសារតែអត្ថន័យនៃបទចម្រៀង ធ្វើអោយលោកស្រម៉ៃឃើញ ពីទិដ្ឋភាពដ៏សោកសង្រេងរបស់បងប្អូនខ្មែរ ដែលជួបនឹងគ្រោះទឹកជំនន់។

លោក ជុំ លីណូ បន្តថា បទចម្រៀងក្ដៅៗ ក្រោមចំណងជើងថា”ឱ ទឹកជំនន់” មួយបទនេះ បង្ហាញពីអត្ថន័យលន្លង់លន្លោច ព្រោះតែគ្រោះទឹកជំនន់ ដែលបានកើតឡើង ក្នុងរដូវវស្សានេះ។ ហេតុផលដែលបទនេះ កើតឡើង គឺដោយសារតែអារម្មណ៍ របស់លោក ឌិតដាមដោយទិដ្ឋភាពដ៏សង្វេគ នៃគ្រោះទឹកជំនន់ ដើម្បីរៀបរាប់ពីទុក្ខសោក និងពីមហន្តរាយ ដែលបានកើតឡើង ពីគ្រោះទឹកជំនន់។ បទចម្រៀងនេះ លោកសម្រេចផលិតឡើង ដើម្បីជាការលើក ទឹកចិត្ត និងបួងសួង ចំពោះបងប្អូនខ្មែរ ដែលជួបប្រទះនូវគ្រោះទឹកជំនន់ កុំអោយមានគ្រោះថ្នាក់ ក៏ដូចជាចង់អោយពួកគាត់មានការប្រយ័ត្នប្រយែងខ្ពស់។

ចង់ដឹងថាបទចម្រៀងរបស់លោក ស្ដាប់ហើយចាក់ដោតប៉ុណ្ណា សូមរីករាយទស្សនា៖

មតិយោបល់