ព័ត៌មានសិល្បៈ និងកម្សាន្ត

យីង លី បង្ហោះរូបចុងក្រោយបង្អស់ បន្ទាប់ពីប្រតិកម្មថ្នាំងងុយគេង

តាមយៈសារព័ត៌មាន khaosod នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងថា តារាចម្រៀងស្រីប្រចាំផលិតកម្ម GMM Grammy Gold ” យីង លី ” បន្ទាប់ពីបានប្រតិកម្មជាមួយថ្នាំងងុយដេក បណ្ដាលឲ្យនាងមានអាការៈហើមមុខខុសប្រក្រតីហើយនោះ នាងបានសម្រាកព្យាលបាលមុខនៅក្នុងមន្ទីរពេទ្យអស់រយៈពេលជាច្រើនថ្ងៃ ។ ការប្រតិកម្មស្បែកមុខនេះហើយ ទើបបណ្ដាលឲ្យតារាស្រីខាងលើ ខាតបង់ប្រាក់កាក់ជាច្រើន រួមទាំងការងារមួយចំនួនធំទៀត ដែលនាងមិនអាចទទួលច្រៀងតាម បណ្ដារការប្រគំតន្រ្ដីធំៗបាន ។

យីង លី បានបង្ហោះរូបចុងក្រោយបង្អស់នៅលើបណ្ដាញសង្គម អ៊ីនស្ដារក្រាម ដែលបានរៀបរាប់ពីអាការៈជំងឺនាង បន្ទាប់ពីមានការរាលដាលបន្ដដល់រាងកាយថា ” ព្យាបាលខ្លួនឲ្យសាកសមនឹងតម្លៃខ្លួន ហើយបេះដូងលោតញាប់ នឹងមានបញ្ហាប្រព័ន្ធប្រសាទច្រើនថ្ងៃហើយចាស៎ រីឯជើងវិញនៅឈឺនៅឡើយ ប្រហែលចំណាយពេលជាយូរបន្ដិចទើបធូរគ្រាន់ ។ ឯមុខដែលហើមនោះ ឥឡូវបានស្រកវិញខ្លះហើយ ណាមួយថ្ងៃនេះ បានចេញពីមន្ទីរពេទ្យហើយ ពុក និងញាតិ គ្រប់គ្នាសុទ្ធតែបារម្ភពី យីង លី នឹងផ្ដល់កំលាំងចិត្តគ្រប់គ្នា ” ៕

មតិយោបល់