ព័ត៌មានសិល្បៈ និងកម្សាន្ត

លោកតាអាយុ៩៤ឆ្នាំម្នាក់ ត្រូវយុវវ័យដាក់រហ័សនាមថា អ្នកលេងសាច់ដុំ

ចិន : បច្ចុប្បន្ននេះលោកតាមានអាយុ ៩៤ ឆ្នាំហើយ លោកតាត្រូវបានក្រុមអ្នកនិយមហាត់ប្រាណ លើកដុំដែកនៅក្នុងក្លិបមួយ ដាក់រហ័សនាមឲ្យថា ជា “អ្នកលេងសាច់ដុំ” ព្រោះពួកគេឃើញ លោកតាមកហាត់ប្រាណ លើកដុំដែកជារៀងរាល់ថ្ងៃ។ នេះបើយោងតាមគេហទំព័រ Shanghaiist នៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ។

លោកតាជនជាតិចិនម្នាក់នេះ ទើបតែចាប់អារម្មណ៍លើកដុំដែក កាលពី លោកមានអាយុ ៧០ឆ្នាំទេ ព្រោះកាលពីលោកតា នៅជាយុវវ័យ លោកតាមានរាងសង្ហារស្រាប់ ហើយនៅរឹងមាំ មិនសូវជាចាប់អារម្មណ៍រឿងនេះប៉ុន្មានទេ ។ ក៏ប៉ុន្តែ លោកតាបាននិយាយថា កត្តាដែលធ្វើឲ្យ លោកចាប់ផ្ដើមចាប់អារម្មណ៍ មកហាត់ប្រាណលើកដុំដែកនេះ គឺលោកតាចង់បានរាងសង្ហារត្រឡប់មកវិញ និងមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវភេទ ។

គួរបញ្ជាក់ផងដែរថា លោកតា បានប្រាប់យុវវ័យមួយចំនួន នៅក្នុងក្លិបហាត់ប្រាណ ឲ្យព្យាយាមរក្សាសុខភាព ដោយការហាត់ប្រាណជាប្រចាំថ្ងៃ ដើម្បីសុខភាពល្អនិង មានអាយុវែងដូចជាលោកតា ៕

%e1%9e%8f%e1%9e%b6%e1%9e%9f%e1%9e%b6%e1%9e%85%e1%9f%8b%e1%9e%8a%e1%9e%bb%e1%9f%86-1%e1%9e%8f%e1%9e%b6%e1%9e%9f%e1%9e%b6%e1%9e%85%e1%9f%8b%e1%9e%8a%e1%9e%bb%e1%9f%86-2%e1%9e%8f%e1%9e%b6%e1%9e%9f%e1%9e%b6%e1%9e%85%e1%9f%8b%e1%9e%8a%e1%9e%bb%e1%9f%86-3%e1%9e%8f%e1%9e%b6%e1%9e%9f%e1%9e%b6%e1%9e%85%e1%9f%8b%e1%9e%8a%e1%9e%bb%e1%9f%86-4%e1%9e%8f%e1%9e%b6%e1%9e%9f%e1%9e%b6%e1%9e%85%e1%9f%8b%e1%9e%8a%e1%9e%bb%e1%9f%86-5

មតិយោបល់