តារាចម្រៀង Lee Ji-eun ហៅ IU និង Rihanna បានធ្វើឲ្យអ្នកលេងអនឡាញកើតរោគឆ្ងល់យ៉ាងខ្លាំង ដោយលាក់ពីជំនាញរបស់នាង ពាក់ទ្រនាប់ជើងកែងចោត ដើរលើគំរបលូ ដែលមានប្រហោធធំៗ ដែលអាចបណ្តាលឲ្យដួលក្រិកកជើង ។
មិនត្រឹមតែមិនបានមានគ្រោះថ្នាក់ដល់ថ្នាក់ដួលក្រិកកជើងនោះទេ ផ្ទុយទៅវិញ IU និង Rihanna អាចដើរលើគំរបលូ ដែលមានប្រហោងធំៗ ដោយសុវត្ថិភាព និងមិនមានបញ្ហាអ្វីឡើយ ខណៈដែលរន្ធលូ មានទំហំធំជាងកែងទ្រនាប់ជើង។ ទិដ្ឋភាពនេះ បានធ្វើឲ្យអ្នកលេងអនឡាញ មានការចាប់អារម្មណ៍ ដោយមិននឹកស្មានថាតារាពីរដួងនេះ មានអាថ៌កំបាំង ក្នុងការដើរយ៉ាងដូច្នោះសោះ។
ទន្ទឹមជាមួយគ្នានេះដែរ អ្នកលេងអនឡាញ បានចោទសួរពីអាថ៌កំបាំងនេះ ថាធ្វើដូចម្តេច ទើបតារាពីរដួងនេះ អាចដើរបានយ៉ាងងាយស្រួលលើគំរបលូ ដែលមានរន្ធធំៗ ជាងកែង ដោយមិនរអិលដួល ឬក្រិកបាក់កជើង ៕
មតិយោបល់