តារាសម្តែង Xu Shaogiang ឬឈ្មោះក្នុងបញ្ជីកំណើត Norman Chu កំពុងរងនូវព័ត៌មានអាស្រូវស្នេហាផ្លូវភេទនៃអំពើផិតក្បត់។
មុនរលកនៃការរិះគន់ពីទស្សនិកជនតារាហុងកុង Norman Chu បាននិយាយថា លោកគ្រាន់តែជាជនរងគ្រោះតែប៉ុណ្ណោះ។
រឿងរ៉ាវដែលតារាសម្តែងជើងចាស់វ័យ៦៧ឆ្នាំ មានសម្ព័ន្ធភាពស្នេហាផ្លូវភេទ ជាមួយតារាស្រីវ័យក្មេង Luo Yungi វ័យ២៣ឆ្នាំ បានក្លាយជាប្រធានបទក្តៅគគុក ។ ក្រោយលេចលឺស្នេហាលើគ្រែ ជាមួយតារាវ័យក្មេង ត្រូវបានក្រុមទស្សនិកជនរិះគន់យ៉ាងចាស់ដៃ ដោយលើកហេតុផលដកគាត់ចេញពីឧស្សាហកម្មកម្សាន្ត ព្រោះតែរឿងរ៉ាវជីវិតផ្លូវភេទឯកជន។
នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ តារាចិនហុងកុងខាងលើ បានធ្វើសន្និសីទកាសែត ដោយលោកបានបញ្ជាក់ថា តារាស្រី Luo Yungi និង លោកគ្រាន់តែមានទំនាក់ទំនងបងប្រុសប្អូនស្រី ។លោកថាវាគ្រាន់តែជារឿងដែលគេចំអែចំអន់ រវាងលោក និងតារាវ័យក្មេង ។
«ខ្ញុំបានអានព័ត៌មានហើយ ខ្ញុំពិតជាខឹងណាស់ ហើយរូបភាពដែលស្និទ្ធស្នាលទាំងនោះ វាមិនដូចទស្សនិកជនគិតនោះទេ»។ លោកថារូបភាពស្និទ្ធ ដែលលោកឱបនាងក្នុងពិធីខួបកំណើត ដែលធ្វើឲ្យមានការភាន់ច្រឡំ។
តារាហុងកុងវ័យ ៦៧ឆ្នាំខាងលើដែលកើតនៅឆ្នាំ ១៩៥៥ ធ្លាប់រៀបការចំនួន ៣លើក ក្នុងអំឡុងពេលលោកល្បីល្បាញ ក្នុងវិស័យភាពយន្ត៕
មតិយោបល់