ព័ត៌មានសិល្បៈ និងកម្សាន្ត

ដេននី ក្វាន់ ជះលុយ៤ម៉ឺនដុល្លារបើកហាងសាឡន

ភ្នំពេញៈ តារាសិចស៊ីកញ្ញា ដេននី ក្វាន់ ដែលកំពុងចាប់បានតំណែងតួឯកក្នុងរឿង “ផ្ទះចិញ្ចឹមខ្មោច” របស់ផលិតកម្ម Wonder Film គ្រោងនឹងជះលុយ៤ម៉ឺនដុល្លារអាមេរិក បើកហាងសាឡនមួយ។

ដេននី ក្វាន់ បានថ្លែងប្រាប់ Post News នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះ ឲ្យដឹងថា នាងគ្រោងនឹងបើកហាងសាឡនមួយ នៅក្បែរស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ជាប់ហាងលក់គ្រឿងសង្ហារឹមរបស់នាង។

តារាសិចស៊ីដើមទ្រូង ដេននី ក្វាន់ បានបន្តថា “សម្រាប់សាឡនដែលនាងខ្ញុំ គ្រោងនឹងបើកនេះ មានឈ្មោះថា ដេននី ក្វាន់សាឡន ដោយនឹងចាយទុនពី ២ ទៅ៤ម៉ឺនដុល្លារ នឹងនាំផលិតផលពីក្រៅមកលក់”

តារាស្រីក្នុងរឿង “ផ្ទះចិញ្ចឹមខ្មោច” បានធ្វើការអះអាងថា ហាង ដេននី ក្វាន់សាឡន គ្រោងនឹងសម្ពោធនៅថ្ងៃទី២០ ខែកក្កដា ដោយហាងនេះ តម្រូវឲ្យប្អូនប្រុសខ្លួនមើលការខុសត្រូវ។

ទន្ទឹមជាមួយនឹងគ្នានេះដែរ នាងក៏បានបង្ហើបថា ក្រៅពីហាង ដេននី ក្វាន់សាឡន នាងក៏កំពុងស្វែងរកដីជួល ដើម្បីបើកកាហ្គាសលក់រថយន្តដូចគ្នា៕

មតិយោបល់