Hàng Lâm Trang Anh ដែលមានឈ្មោះក្នុងពិភពសិល្បៈថា Suboi និងជារាជនីរ៉េបរបស់ប្រទេសផ្តាច់ការវៀតណាម បានបន្តដំណើរ ថ្មីមួយគួរឲ្យកត់សម្គាល់ នាងនាងបានធ្វើដំណើទៅកាន់វាលខ្សាច់សាហារ៉ា និងបានបំផុសគំនិតទៅកាន់អ្នកគាំទ្ររបស់នាង។
ក្នុងនាមជាតារាស្រីដែលចូលចិត្តស្វែងយល់នូវអ្វីដែលថ្មី ជាពិសេសជាការងារថ្មីមួយទៀត ដែលនាងចង់ផ្តិតទិដ្ឋភាព តាមរយៈបទថ្មីរបស់នាង។
នាង Suboi បានធ្វើឲ្យអ្នកគាំទ្រកត់សម្គាល់មួយទៀត គឺនាងទទួលបានពាន “Golden Achievement” ជាស្ត្រីវ័យក្រោម
៣០ឆ្នាំ ដែលជោគជ័យបំផុត ។ ទន្ទឹមជាមួយគ្នានេះដែរនាងបានធ្វើឲ្យអ្នកគាំទ្រញាក់ចិញ្ចើម ដោយនាងជាសិល្បៈករដំបូង ដែលអាចទទួលបានពាន និងមានវត្តមាននៅលើទស្សនាវដ្តី Forbes ជាសមិទ្ធិផល ដ៏មានមោទនភាព ចំពោះតារាវ័យ២៧ឆ្នាំ។
Suboi បានចែករំលែកស្ថានភាពនៅ សាហារ៉ា ផងដែរថា ជាការពិតណាស់នៅទីនេះ គឺក្តៅនិងស្ងួត បើអ្នកមិនផឹកទឹកទេ វានឹងធ្វើឲ្យអ្នកកើតជំងឺឈឺបំពង់ក បើអ្នកអត់ទឹកពីរទៅថ្ងៃ ច្បាស់ណាស់នឹងស្លាប់ ។ តារាស្រីរូបនេះបានបន្តថា ពន្លឹត្រជាក់ គឺ ១៣អង្សារ ថ្ងៃត្រង់កម្តៅពី ២៩ទៅ៣០ ហើយល្ងាចត្រជាក់ដល់ ១៩ អង្សារ សម្រាប់អ្នកចង់ទៅទីនោះ ត្រូវរៀបសម្លៀកបំពាក់ តាមស្ថានភាព៕
មតិយោបល់