ព័ត៌មានសិល្បៈ និងកម្សាន្ត

ពាណិជ្ជករចិន ដាក់ពាក្យប្តឹងទៅតុលាការ ព្រោះតែអត់បានរួមរ័កជាមួយតារាល្បី ៣ដួង

ចិនៈ ពាណិជ្ជករចិនម្នាក់ បានអះអាងថា ខ្លួនបានចំណាយថវិកា ចំនួន ៣.៧ លានដុល្លារអាម៉េរិក ដើម្បីរួមរ័ក ជាមួយនឹង នាង Angelababy, Megan Fox និង Candice Swanepoel ។
យោងតាម daily mail ចុះផ្សាយនៅល្ងាចថ្ងៃទី៥ កក្កដា ឲ្យដឹងថា តារាម៉ូដែល និងសម្តែងរបស់ចិននាង Angelababy កំពុងស្វះស្វែងរកមេធាវីការពារខ្លួន បន្ទាប់ពីអ្នកជំនួញ បានអះអាងថា គាត់បានចំណាយថវិកា ៣.៧ លានដុល្លារអាម៉េរិក រួចរាល់ហើយ ដើម្បីរួមរ័ក ជាមួយនឹងនាង រួមទាំងអ្នល្បីល្បាញ ក្នុងពិភពសិល្បៈ ពីរនាក់ផ្សេងទៀត។
ពាក់ព័ន្ធនឹងករណីនេះ ដែរ លោក ស៊ូ ដែលជាអ្នកជំនួញ មិនបានជួបជាមួយនឹងតារាល្បីៗ ទាំងនោះទេ ហើយ ក៏កំពុងប្តឹង Nalwa Holdings ដែលជាភ្នាក់ងារមួយមានមូលដ្ឋាននៅក្រុងស៊ីដនី ឈ្មោះ ថា Royal Court Escorts បន្ទាប់ពីមិនបានឃើញ តារាម៉ូដែលចិន Angelababy តារាម៉ូដែលក្នុងកម្មវិធី Victoria នាង Candice Swanepoel និង តារាហូលីវូត Megan Fox នោះ។
ក្នុងឯកសារ ដែលថ្លែងនៅតុលាការ បានឲ្យដឹងថា គាត់(លោកស៊ូ)បានយល់ព្រម ដោយចំណាយថវិកា ៣.៧ លានដុល្លារអាម៉េរិក រួចរាល់ ទៅកាន់ ភ្នាក់ងារខាងលើ ហើយភ្នាក់ងារនេះ នឹងផ្តល់ តារាល្បី៣ដួង ដូចការគ្រោងទុក ដើម្បីផ្តល់សេវាកម្ម ផ្លូវភេទ ដល់លោក។
យ៉ាងណាមិញ ជុំវិញបញ្ហានេះ បានធ្វើឲ្យនាង Angelababy ស្វែងរកមេធាវី ដើម្បីការពារខ្លួន ៕

businessAngelababy-after-plastic-surgery

នាង Angelababy

candice2

នាង Candice Swanepoel

megan-fox-sexy_wallpaper1920x1200

តារាហូលីវូត Megan Fox

មតិយោបល់