ព័ត៌មានសិល្បៈ និងកម្សាន្ត

អីយ៉ា! បទ««អត់សង្សារលើកដៃ» របស់ជុំ លីណូ ឡើងសន្ទុះ

ក្រោយស្ងប់ស្ងាត់ទីផ្សារមួយរយៈ គេចាប់អារម្មណ៍តារាចម្រៀង លោកជុំ លីណូ ចាប់ផ្ដើមមានការឡើងសន្ទុះជាថ្មីជាមួយបទនិពន្ធថ្មីក្រោមចំណងជើងថា «អត់សង្សារលើកដៃ» ។ មកទល់ពេលនេះ គេកត់សម្គាល់ថារបស់លោកមានការចាក់បន្លឺច្រើនឡើង ជាពិសេសនៅតាមវិទ្យុ និងតាមទីតាំងផ្សព្វផ្សាយផលិតផលនានា បន្ទាប់ពីលោកបានក៏បានឡើង ច្រៀងបង្អួតតាមកញ្ចក់ទូរទស្សន៍ញឹកញាប់នាពេលចុងក្រោយ។

លោក ជុំ លីណូ តារាចម្រៀងដែលគេចាត់ទុកថា ជាម៉ៃឃើលជេកសាន់ខ្មែរមួយរូបបានអះអាងថានេះជាបទនិពន្ធថ្មី ហើយលោកក៏មានអារម្មណ៍សប្បាយចិត្តខ្លាំងដែរ បន្ទាប់ពីបទថ្មីរបស់លោកមាននេះមានគេស្គាល់ច្រើន។ លោកថាបទ«អត់សង្សារលើកដៃ» គឺបទក្រោមការរៀបចំរបស់ផលិតកម្ម Sastra ដែលមានអ្នកនាងប៊ុន ចាន់និមលជាម្ចាស់ផលិតកម្ម ដែលជាងអតីតអ្នកនិពន្ធល្បីឈ្មោះនៅផលិតកម្មសាន់ដេ។ លោកថា ឱកាសចូលជ្រកនៅក្នុងផលិតកម្មប្រមាណជាងមួយឆ្នាំ គេឃើញលោកមានឈ្មោះបោះសំឡេងជាមួយបទជាច្រើនដូចជាបទ«យកប្រពន្ធខុស» បទ«ឥទ្ធិពលដុល្លារ» និងបទOriginal song «ខឹងបងកុំធ្វើបាបក្រពះ» និងបទ«ខ្លាចថ្ងៃមួយ»ជាដើម។ យ៉ាងណាមិញ បទញ៉ាក់«អត់សង្សារលើកដៃ» គឺជាបទដែលបានកំរើកជាងគេ។ លោកថា បទ«អត់សង្សារលើកដៃ»គឺលោកជាបទដែលលោកជាអ្នកធ្វើមេឡូឌី ដោយទាំងទំនុកច្រៀង និងបទភ្លេងគឺជាស្នាដៃកូនខ្មែរទាំងអស់។ អតីតអ្នកលក់ពោតស្ងោរ និងធ្លាប់ស៊ីឈ្នួលអូសឥវ៉ាន់អោយគេនៅផ្សារដើមគរ រូបនេះបន្តថា គ្រប់ពេលលោកបង្ហាញខ្លួននៅតាមឆាកតន្ត្រី មានខាងផលិតករ និងមហាជនទទូចអោយលោកបកស្រាយបទថ្មីនេះច្រើន ដោយគ្រប់លើកដែលលោកចេញច្រៀង គឺមានអ្នកគាំទ្រច្រៀងបន្ទ ធ្វើអោយលោករំភើបចិត្ត។ លោកថា MV បទនេះ នឹងចេញឆាប់ៗ ដោយសាច់រឿង និងក្បាច់រាំ ក៏នឹងធ្វើអោយប្លែកផងដែរ។ តារាដែលត្រូវគេកត់សម្គាល់ថាមានក្បាច់រាំមិនខុសពី មនុស្សយន្តរូបនេះ ប្រកាសថាបន្ទាប់ពីជោគជ័យបទថ្មី«អត់សង្សារលើកដៃ» លោកក៏ត្រៀមបទល្អដែលមិនចម្លងមួយចំនួនទៀត ដើម្បីវាយលុកទីផ្សារនៅដើមឆ្នាំ២០១៧នេះផងដែរ៕

https://www.youtube.com/watch?v=DqsYtD6vUV4

មតិយោបល់