Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ៤សន្លឹកបង្ហាញ...

៤សន្លឹកបង្ហាញពីភាពស្រស់សោភា Suzy ក្នុងស្ថានភាពសក់ខ្លី

បើទោះបីជាកាត់សក់ខ្លីមែនពិត ប៉ុន្តែ​ Suzy បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ ជាមួយនឹងភាពស៊ីវិល័យថ្មីរបស់នាង ក្នុងការបង្ហាញភាពសិចស៊ី និងឆើតឆាយ។

យោងតាមគេហទំព័រ Dispatch ចុះផ្សាយនៅថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៧ បានចុះផ្សាយឲ្យដឹងថា សម្រាប់រូបភាព ៤សន្លឹកចុងក្រោយ របស់ Suzy ក្នុងស្ថានភាពសក់ខ្លី ត្រូវបានអ្នកគាំទ្រលើកឡើងថា នាងមានស្ថានភាពចាស់ទុំច្រើន។

ការកាត់សក់ខ្លីនេះ បានធ្វើឲ្យមានសាធារណ:មតិ លើកថា នាងកំពុងបាត់បង់តួលេខនៃប្រជាប្រិយភាព ប៉ុន្តែមានអ្នកខ្លះលើកឡើងបន្តថា មិនមែនមកពីសក់ខ្លីធ្វើអាចអូស​ទម្លាក់ រូបសម្រស់នាងទេ គឺនាងនៅតែស្អាត ដដែល និងសិចស៊ី ថែមទៀត៕

Loading...