ព័ត៌មានកីឡា

Lewandoski អាចចូលលេងវិញនៅដី Real Madrid

ការប្រកួត Champion League នៅថ្ថៃស្អែកនេះ lewandoski នឹងអាចមានវត្តមានវិញហើយ បន្ទាប់ពីខកខានការប្រកួតកាលពីជើងទី១កន្លងមក។

ការប្រកួតចាញ់កាលពីជើងទី១កន្លងមក វាបានក្លាយជារឿងដ៏ព្រួយបារម្ភបំផុតសម្រាប់ Bayern Munichខណ:ដែល Lewandoski អវត្តមានក្នុងការប្រកួត។ ក៏ប៉ុន្តែ ការប្រកួតថ្ងៃស្អែកនេះ នៅលើទឹកដីរបស់ក្រុមយក្ស Real Madrid កីឡាករ Robert Lewandoski នឹងមានវត្តមានសម្រាប់ជំនួបនេះ។

Lewandoski បានអង្គុយមើលការប្រកួតកាលពីអាទិត្យមុន នៅលើទឹកដីខ្លួនឯង ដោយការប្រកួតបញ្ចប់ដោយចាញ់ Real Madrid ២-១។ នៅយប់ស្អែកនេះ Lewandoski អាចចូលលេងឲ្យ Bayern Munich បានវិញហើយ តែការប្រកួតនេះ រៀងលំបាកបន្តិចហើយ សម្រាប់កីឡាកររូបនេះ។

យ៉ាងណាវិញនោះដែរ បើទោះបីជា Lewandoski អាចចូលលេងបានវិញមែន តែការប្រកួតលើទឹកដីSantiago Bernabue មិនងាយស្រួលឡើយ ស្របពេលដែល Real Madrid មានគ្រាប់បាល់ឈ្នះក្នុងដៃ៕

មតិយោបល់