ព័ត៌មានសិល្បៈ និងកម្សាន្ត

ផលិតករស្រី​អ្នកដឹកនាំរឿង ស៊ុនអ៊ូខុង បានលាចាកលោក

សារព័ត៌មានក្នុងប្រទេសចិន iFeng បានចុះផ្សាយ យ៉ាងព្រោងព្រាត នៅថ្ងៃទី​១៧ ខែមេសា ឆ្នាំ ២០១៧ ឲ្យដឹងថា ផលិតករស្រី ឈ្មោះ Yang Jiabao ជា​អ្នកដឹកនាំរឿង “Journey to the West” ដែលផលិតឡើងនៅឆ្នាំ​១៩៨៦ បានលាចាកលោកនេះ ក្នុងអាយុ ៨៨ឆ្នាំ ។​

ផេកខាងបានបន្តថា ផលិតករស្រីខាងលើ ដែលជា​អ្នកដឹកនាំរឿង ស៊ុនអ៊ូខុង​ ដំបូងបំផុត បានស្លាប់បន្ទាប់ពីកើតជំងឺភ្លឹក​ស្មារតី រយ:ពេល ១០ថ្ងៃ។ ប្រភពព័ត៌មានខាងលើ បន្តទៀតថា Yang Jiabao បានសម្រាកព្យាបាលយ៉ាងយូរ ជាមួយនឹងបញ្ហាកើតជំងឺភ្លឹកស្មារតីនេះ នៅមន្ទីរពេទ្យ ប៉ុន្តែលទ្ធផល នៅតែមិនអាច​ប្រសើររហូតដល់ ចាកលោកនេះ​។
Yang Jiabao បានកើតនៅឆ្នាំ ១៩២៩ ដោយមិនមានសុខភាពល្អនោះទេ ហើយអាយុ​២៤ឆ្នាំ ក៏បានវះកាត់បញ្ហា​ជំងឺទងសួត ។ ទោះជាយ៉ាងណា គាត់បានសម្រេចព្យាយាមដឹករឿង “Journey to the West” ដោយបានទទួលជោគជ័យ៕​

មតិយោបល់