ព័ត៌មានសិល្បៈ និងកម្សាន្ត

ឆម្ភូ អារីយ៉ា បញ្ចេញម៉ូដស្បែកជើងថ្មីតម្លៃរាប់សែនបាត

គ្រប់គ្នាពិតជាភ្ញាក់ផ្អើលជាមួយការបង្ហាញម៉ូដស្បែកជើងថ្មីរបស់កំពូលតារាស្រីជួរមុខ នាង ឆម្ភូ អារីយ៉ា ដែលកំពុងមានផ្ទៃពោះជាង ៣ ខែហើយនោះ បានបញ្ជេញស្បែកជើងយីហោថ្លៃកប់មានតម្លៃរាប់សែនបាត ជាប្រភេទស្បែកលំដាប់ពិភពលោក ។

បើតាមគេហទំព័រ MThai នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងថា តារាស្រីវ័យ ៣៥ ឆ្នាំរូបនេះបានបង្ហាញស្តាយ៍តែងខ្លួន ប្លែកថ្មីនៅតាមរយៈកម្មវិធី ” សាវសាមសេប ” ជាកម្មវិធីសម្ភាសន៍តារាល្បីៗរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ ៣ របស់ប្រទេសថៃ ដែលរូបនាងជាពិធីការិនីមួយរូបក្នុងកម្មវិធីនេះ។

ចុងក្រោយនាងបានបង្អួតថា ស្បែកជើងស្បែករបស់នាងមានតម្លៃរាប់សែនបាត ក៏ប៉ុន្ដែមិនបានប្រាប់ពីតម្លៃពិតប្រាកដជាក់លាក់ឡើយ ។ ម៉ូដស្បែកជើងកវែងដែលជាប់ជាមួយខោ មានព័ណ៌ផ្កាឈូក ផលិតចេញពីស្បែកសត្វ ត្រូវបានតារាស្រីខាងលើ យកមកពាក់បង្ហាញម៉ូដ ដោយមិនខ្លាចរអិលដួលប៉ះពាល់ដល់កូនក្នុងផ្ទៃឡើយ ៕

មតិយោបល់