ព័ត៌មានជាតិ

ជនសង្ស័យជាជនអន្តោប្រវេសន៍ សញ្ជាតិតួគីម្នាក់ លួចរថយន្តកាមរីកែច្នៃរបស់ប្រជាពលរដ្ឋ

ព្រះសីហនុ: លោកអធិការរងស្រុកព្រៃនប់បានប្រាប់ Post News ថា កាលពីវេលាម៉ោង៦និង១០នាទីល្ងាច ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ បានទទួលព័ត៌មានពីឈ្មោះ គង់ មាស ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិ០៣ ឃុំ០២ សង្កាត់០២ ខេត្តព្រះសីហនុ ថាមានជនបរទេសម្នាក់សញ្ជាតិតួគីបានលួចរថយន្តកាមរីសេរីឆ្នាំ១៩៩០ បើកបរដោយជនបរទេសខាងលើចេញពីភូមិ០៦ (អូរត្រេះចាស់) ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជិះតាមផ្លូវជាតិលេខ០៤ ឆ្ពោះទៅកាន់ភ្នំពេញ មកដល់ចំណុចឃុំបិទត្រាំង កម្លាំងអធិការដ្ឋាន បានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលឃុំបិទត្រាំង និងប៉ុស្តិ៍នគរបាលឃុំរាម បានស្ទាក់និងចាប់ជនបរទេសដែលបានលួចរថយន្តខាងលើបានជាស្ថាពរ ។

បច្ចុប្បន្នជនសង្ស័យជាជនអន្តោប្រវេសន៍សញ្ជាតិតួគី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងយករថយន្តទៅរក្សាទុកនៅ ផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋាន ខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់