វាមានរយៈពេលជាង៣សប្តាហ៍ទៅហើយ ដែលកុងត្រារបស់តារាចម្រៀង Suzy បានផុតកំណត់ ជាមួយផលិតកម្ម JYP Entertainment ហើយកិច្ចពិភាក្សាកំពុងបន្ត។ នៅថ្ងៃទី២០ ខែមេសា ម្សិលមិញ ផលិតកម្ម JYP Entertainment បានចេញសេចក្តីថ្លែងការណ៍មួយ លើកិច្ចការបច្ចុប្បន្នភាព ក្នុងការចរចារបន្តកុងត្រា ជាមួយតារាចម្រៀងស្រី Suzy ។
ឯកសារដែលចេញផ្សាយនោះ ខាងផលិតថា កុងត្រាជាមួយ Suzy ស្ថិតក្រោមការពិភាក្សា ដោយមិនទាន់បានធ្វើការផ្លាស់ប្តូរនៅឡើយ។ កុងត្រារបស់ Suzy ជាមួយផលិតកម្មបានផុតកំណត់តាំងពីថ្ងៃទី៣១ ខែមីនា ហើយនាងកំពុងរវល់ដៃ ថតរឿង ក្រោមចំណងជើងថា While You Were Sleeping៕
មតិយោបល់