បវរកញ្ញាអ៊ីតាលី នាង Gessica Notaro បានងបង្ហាញមុខជាសាធារណៈ ក្រោយការបំផ្លិចបំផ្លាញទាំងស្រុងដោយទឹកអាស៊ីត ដែលវាយប្រហារដោយអតីតសង្សារ។
អតីតបវរកញ្ញាខាងលើ ម្សិលមិញនេះបានបង្ហាញមុខជាសាធារណៈលើកញ្ចក់ទូរទស្សន៍ ដើម្បីបង្ហាញពី ភាពភ័យខ្លាចដែលរងពីអតីតសង្សារ។ ក្នុងការផ្សាយផ្ទាល់នោះ ដំបូងឡើយនាងបានបាំងស្បៃមុខ ប៉ុន្តែពិធីករសួរថាបើអ្នកចង់យកស្បៃមុខចេញ គឺអាចបាន ។ ក្រោយមកទៀតនាងក៏ព្រមយកស្បៃបិទបាំងមុខនោះចេញ និងចែករំលែកពីរឿងដ៏ឈឺចាប់របស់ខ្លួនថា «ខ្ញុំចង់បង្ហាញអ្នក នូវអ្វីដែលគាត់ធ្វើ ដែលមិនមែនជាសេចក្តីស្រឡាញ់»។ ក្នុងបទសម្ភាសន៍នោះនាងបានឲ្យដឹងថា រយៈពេលជិតខែ ដែលនាងស្ថិតក្នុងបន្ទប់មន្ទីរពេទ្យ ដោយសម្រាប់នាងដូចស្ថិតក្នុងគុកមួយ។
បច្ចុប្បន្ន Gessica Notaro កំពុងរង់ចាំរយៈពេលមួយឆ្នាំ ទៀត ដោយត្រូវធ្វើការវះកាត់ផ្លាស្ទីក ។ ជារៀងរាល់ខែនាងត្រូវចំណាយ ៦០០ផោន លើថ្នាំបន្តិកភ្នែក និងបន្ថយការឈឺចាប់លើផ្ទៃមុខ។
ជនជាប់ចោទដែលបានប្រើហិង្សាជះទឹកអាស៊ីត គឺជាអតីតសង្សាររបស់តារាខាងលើ ឈ្មោះ លោក Jorge Edson Tavares គឺជាក្រុមអង្គរក្ស។ ពួកគេបានរស់នៅជាមួយគ្នារយៈពេល៣ឆ្នាំ និងបានធ្វើការរួមគ្នានៅ ឧទ្យាន Rimini ។ បច្ចុប្បន្ន Tavares កំពុងដេកគុក ដោយរងចាំការកាត់ក្តី ។
គូស្នេហ៍នេះបានបែកគ្នាកាលពីខែសីហា ឆ្នាំទៅ ក្រោយពេលបែក Tavares តែងតែលួចមើលទៅលើអតីតសង្សារក្នុងលក្ខណៈប្រចណ្ឌខឹង ។ ដោយសារតែសេចក្តីប្រចណ្ឌឃើញ មិត្តស្រីមានស្នេហ៍ថ្មី នៅពេលដែល Gessica Notaro ចេញទៅហូបអាហារពេលល្ងាចជាមួយមិត្តភក្តិកាលពីថ្ងៃទី១០ មករា លោក Tavares ក៏ដើរតាម ដោយពួនក្រោយរថយន្ត ដោយជះទឹកអាស៊ីតលើមុខនាងតែម្តង ៕
មតិយោបល់