ភ្នំពេញៈ ភ្នាក់ងារPost News បានរាយការណ៍មកថា មានករណីក្មេងស្រីអាយុ១២ឆ្នាំម្នាក់ ឡើងបេះត្រួយអំពិលយកទៅលក់ជាមួយប្អូនប្រុសនិងតាបង្កើតតែជាអកុសលបានបាក់មេឃអំពិលធ្លាក់មកក្រោមបណ្តាលឲ្យរងរបួសធ្ងន់។
ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូ២១៧ ក្នុងបរិវេណសាលាសង្កាត់ជើងឯក ខណ្ឌដង្កោ រាជនីភ្នំពេញ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះខាងលើរួមជាមួយប្អូនប្រុសនិងជីតាបង្កើតបាននាំគ្នាឡើងបេះត្រួយអំពិលដើម្បីយកទៅលក់យកលុយទិញម្ហូបអាហារហូប ខណៈដែលក្មេងស្រីរងគ្រោះខាងលើបានជាន់ចំមែកអំពិលពុកក៏បានបាក់ធ្លាក់ចុះមកលើដីរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយមន្ទីរពេទ្យបង្អែកខណ្ឌដង្កោបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុផ្ផាដើម្បីធ្វើការសង្រ្គោះបន្ទាន់។
សមត្ថកិច្ចបានឲ្យដឹងថាកុមារីរងគ្រោះខាងលើមានឈ្មោះវង់ស្រីមួយអាយុ១២ឆ្នាំជាកូនកំព្រាម្តាយឪពុកស្នាក់នៅជាមួយជីដូននៅសង្កាត់រលួសខណ្ឌដង្កោមុខរបរដើរបេះត្រួយអំពិលនិត្រកួននិងរកក្តាមខ្យងហើយពុំបានរៀនសូត្រដូចជាក្មេងដ៏ទៃនោះទេដោយសារតែជិវភាពក្រីក្រ៕
https://youtu.be/strInSHK9BE
មតិយោបល់