ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រសួងវប្បធម៌ មិនបន្ទោសនាង ដេនី ក្វាន់ ទេ

ភ្នំពេញៈ យោងតាមការបញ្ជាក់របស់លោក ថៃ នរៈសត្យា រដ្ឋលេខាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអះអាងថា ក្រសួងមិនបានស្ដីបន្ទោសកញ្ញា ដេនី ក្វាន់ ក្នុងជំនួបពិភាក្សាពេញមួយព្រឹកថ្ងៃទី១៧ ខែឧសភានេះទេ។ ផ្ទុយទៅវិញ ក្រសួងបានទទួលស្គាល់ថា ក្នុងនាមជាតារាសិល្បៈមួយរូប គឺមិនអាចត្រូវតែស្លៀកពាក់ហូលផាមួងនៅគ្រប់កាលៈទេសៈនោះដែរ។

លោក ថៃ នរៈសត្យា បន្ថែមថា ក្រសួងគ្រាន់តែសុំមិនឲ្យមានការបង្ហោះរូបភាពហួសហេតុ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស និងវប្បធម៌របស់ខ្មែរប៉ុណ្ណោះ។ លើសពីនេះ ក្រសួងប្រកាសថា ដេនី ក្វាន់ គឺជាសិល្បៈករមួយរូបដែលហ៊ានទទួលកំហុសជាសាធារណៈ នូវទង្វើរបស់ខ្លួនធ្វើខុស ផ្ទុយគ្នាទាំងស្រុងចំពោះបុគ្គលមួយចំនួន ដែលបានគេចចេញពីការទទួលខុសត្រូវនៅពេលពួកគេបង្កើតនូវកំហុសឆ្គង។

ប្អូនប្រុសរបស់ ដេនី ក្វាន់ លោក គឹម សាន បានអះអាងថា ក្នុងកិច្ចប្រជុំកាលពីព្រឹកមិញ ក្រៅពីមិនបានស្ដីបន្ទោស ក្រសួងក៏លើកទឹកចិត្តឲ្យនាងរឹងប៉ឹង ក្រោយពីរងនូវការប្រមាថយ៉ាងចាស់ដៃពីមតិមហាជន និងតារាសិល្បៈដូចគ្នា។ ក្រសួងក៏ស្នើឲ្យនាងបន្តធ្វើខ្លួននាំឲ្យមានការភ័ន្តច្រលំបន្តទៀត ដើម្បីរក្សាឲ្យបាននូវប្រជាប្រិយភាព និងកិត្តិយសក្នុងនាមជានារីខ្មែរ។

ដេនី ក្វាន់ ត្រូវគេឃើញញញឹមបិទមាត់មិនជិតនោះទេ ក្រោយកិច្ចប្រជុំដែលបានធ្វើឡើងនៅក្នុងក្រសួងវប្បធម៌ ដែលទើបនឹងបញ្ចប់នេះ៕

photo_2016-05-17_12-39-24 photo_2016-05-17_12-39-22 photo_2016-05-17_12-39-20១៣photo_2016-05-17_12-39-27 (2)photo_2016-05-17_12-39-27photo_2016-05-14_06-39-28photo_2016-05-14_06-39-23photo_2016-05-14_06-39-168681_1722441604644019_7790864502102181166_n1170891_1725875600967286_3196818797048138374_n1934539_1722441624644017_3860981355551699919_n12400658_1725875567633956_1756235649973410942_n12494967_1702588796629300_3017881208299654235_n12495250_1719452821609564_4903222137194668270_n12507328_1704094969812016_5992720288597554041_n12509105_1704094943145352_5184018032432727663_n12553058_1704094936478686_7205028364568973393_n12717978_1727726924115487_1031054420066509862_n

មតិយោបល់