ព័ត៌មានសុខភាព

អាហារបីយ៉ាង អាចជួយឲ្យស្បែកស្រស់ស្អាត និងក្មេងជាងវ័យ

បរទេសៈ អ្នកអាចនៅតែជាយុវវ័យ ជាមួយនឹងស្បែកដ៏ស្រស់ស្អាត គ្រប់រដូវកាលបាន លុះត្រាតែអ្នកដឹងអំពីវិធីសាស្រ្ត ក្នុងការថែទាំសម្រស់ផងដែរ។ ការជ្រើសរើសអាហារឲ្យបានល្អ មកទទួលទាន ពិតជាសំខាន់ណាស់ សម្រាប់សុខភាព និងស្បែករបស់អ្នក។តើអ្នកគួរមានរបបអាហារបែបណា ដែលអាចជួយឲ្យស្បែកស្រស់ស្អាត និងក្មេងជាងវ័យនោះ?

woman-eating-salad.jpg.838x0_q80

ស្ពៃ Spinach: មិនត្រឹមតែសម្បូរជាតិសរសៃ ប៉ូតាស្យូម វីតាមីន និងសារធាតុរ៉ែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសារធាតុប្រឆាំងអុកស៊ីតកម្ម អាចជួយការពាររាងកាយពីភាពចាស់ផងដែរ។

ត

ត្រីសាម៉ុងៈ សម្បូរដោយជាតិប្រូតេអ៊ីនខ្ពស់ និងអាស៊ីតខ្លាញ់អូមេហ្គា 3 ព្រមទាំងសារធាតុប្រឆាំង អាចជួយធ្វើឲ្យអ្នកក្មេងជាងវ័យ និងមានស្បែកស្រស់ស្អាត។

Capture

គ្រាប់អាល់ម៉ុងៈ ជាតិវីតាមីន E នៅក្នុងគ្រាប់អាល់ម៉ុង អាចជួយដល់សុខភាពស្បែក និងសក់ ព្រមទាំងពន្យារភាពចាស់ បានផងដែរ៕

យ

 

មតិយោបល់