កំពូលតារាសម្ដែងនាង ឆម្ភូ អារីយ៉ា មានអារម្មណ៍រំភើបរកនិយាយអ្វីលែងចេញ ខណៈដែលបានពិនិត្យពោះដឹងថា ខ្លួនមានកូនប្រុសភ្លោះ អស់រយពេលជាង ៤ ខែហើយ នេះពិតជាបានសមសេចក្ដីប្រាថ្នារបស់ស្វាមី រួមទាំងម្ដាយខ្លួនផងដែរ ក្នុងការទទូចមានចៅប្រុសជា កូនពូជ ដែលបានរំពឹងទុកជាយូរណាស់មកហើយ។
តាមរយៈសារព័ត៌មាន Mthai នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងអំពី តារាស្រីវ័យ ៣៨ ឆ្នាំ បានពោលទាំងចិត្តត្រែកអរសប្បាយថា ” មានផ្ទៃពោះជាកូនប្រុសភ្លោះរយៈពេល ៤ ខែហើយ យ៉ាងណាមួយរយៈនេះ ឆម្ភូ គួរតែត្រូវប្រយ័ត្នប្រយែងឲ្យខ្លាំងបន្ដិចណាចាស៎ កុំបារម្ភខ្លាំងពេក កុំប្រឹងហាត់កីឡាពេក ជឿទៅចាស៎ ពេលសម្រាលរួច រាងនៅតែស្អាតដូចដើមចាស៎ ” ។
គួរសម្គាល់ផងដែរថា ក្រុមគ្រួសារសេដ្ឋីប្រុសលោក ណត វីសារ៉ុត ជាស្វាមីនាង ឆម្ភូ អារីយ៉ា កំពុងតែថ្នាក់ថ្នមនាង នឹងផ្ដល់នូវសេចក្ដីស្រលាញ់ទ្វេរដងចំពោះនាង ដើម្បីត្រៀមទទួលសមាជិកថ្មីពីររូបបន្ថែមទៀត នាពេលខាងមុខឆាប់ៗនេះ ៕
មតិយោបល់