សៀមរាបៈ លោកអធិការស្រុកជីក្រែង បានប្រាប់Post Newsថា មានករណីបុរសម្នាក់ មានជំងឺសសៃប្រសាទ បានលង់ទឹកស្រះស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមនិងសមត្ថកិច្ចចុះមកធ្វើការពិនិត្យដល់កន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង២០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចទឹកស្រះក្រោយផ្ទះ ក្នុងភូមិប៉ាតក ឃុំគោកធ្លកក្រោម
ស្រុកជីក្រែង ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើនេះ មានឈ្មោះ
លើយ ជឿន ភេទប្រុស អាយុ៤៦ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ។
ក្នុងនោះដែរ សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុគឺជនរងគ្រោះជាមនុស្សស្រវឹងស្រាជាប្រចាំ ទៅជាសរសៃប្រសាទ ហើយនៅមុនកើតហេតុ ប្រពន្ធបានដេញឲ្យទៅ
ដេក ព្រោះឃើញប្តីមិនស្រួល មួយសន្ទុះក្រោយមក បាត់ប្តីពីអង្រឹងក៏បានដើររក ឃើញ ប្តីដួលផ្កាប់មុខក្នុងទឹកស្រះក្រោយផ្ទះ ក៏ស្រែកឲ្យអ្នកជិតខាងជួយ។ ពេលនោះប្តីគាត់បានស្លាប់បាត់ហើយ ទើបនាំគ្នា យកសាកសពមកផ្ទះធ្វើបុណ្យតាមប្រពៃណីតែម្តង៕
មតិយោបល់