ព័ត៌មានសិល្បៈ និងកម្សាន្ត

ចម្រៀងក្ដុកក្ដួលរបស់ រិន សាវ៉េត បុកខ្លាំងក្រោយសពភរិយាបូជារួច

មុនភរិយាទទួលមរណភាពចម្រៀងកម្រត់មួយបទដែលបកស្រាយដោយលោករិន សាវ៉េត ខាងក្រោមនេះ មិនមានទម្ងន់បុកត្រូវអារម្មណ៍មហាជននៅឡើយទេ ដោយសារតែក្នុងពេលនោះបរិយាកាសនៃការចាប់អារម្មណ៍មិនសូវត្រូវនឹងបទចម្រៀង។ យ៉ាងណាមិញ គេកត់សម្គាល់ថាក្រោយពីភរិយារបស់លោកបានទទួលមរណភាព និងបានបូជាចប់សព្វគ្រប់កាលពីយប់ថ្ងៃទី២៤ មេសា ម្សិលមិញ គឺបទចម្រៀងដដែលនេះត្រូវគេចែកចាយយ៉ាងគគ្រឹកគគ្រេង។ ចម្រៀងមួយបទនេះ ត្រូវអ្នកស្ដាប់ភាគច្រើនស្ដាប់បង្ហូរទឹកភ្នែកអាណិតដល់ជីវិតឯកជនរបស់លោកនោះផង ដោយសារតែអត្ថន័យក្នុងបទចម្រៀង ត្រូវចំបរិយាកាសដែលលោកបាត់បង់ភរិយាជាទីស្រឡាញ់ជារៀងរហូតតែម្ដង។

លោករិន សាវ៉េត និយាយថាលោកនៅតែក្ដុកក្ដួលចំពោះការបាត់បង់ភរិយា ទើបលោកមានគម្រោងថតចម្រៀងមួយបទបន្ថែមទៀតក្រោមចំណងជើងថា«អាយុខ្លីម្ល៉េះ»របស់លោកស៊ិន ស៊ីសាមុត ដើម្បីទុករំលឹកដល់ភរិយា។ លោកភរិយារបស់មិនចេះអក្សរនោះទេដោយសារតែគ្រួសារក្រហើយអត់បានបញ្ជូនទៅសាលា អ៊ីចឹងហើយទើបលោកអាណិតអ្នកនាងព្រោះតែអ្នកនាងជាមនុស្សស្លូតបូតនោះផង។ លោក និងនាងបានភពប្រសព្វគ្នាកាលពីចុងឆ្នាំ២០០២ មុនពេលលោកចូលហង្សមាស ដោយក្នុងពេលនោះដែលលោកស្ថិតនៅជាកម្មករសំណង់ដើរដេកតាមទូររថភ្លើងនៅម្ដុំនាគវ័ន្តប៉ុណ្ណោះ ហើយក្រោយមកក៏បានសុំគេច្រៀងនៅតាមហាងបានមួយយប់១ដុល្លារ ២ដុល្លារ និងបានជួលផ្ទះនៅជិតនាងនៅម្ដុំវត្តនាគវ័ន្តដដែល ក្នុងពេលដែលភរិយាមកធ្វើការនៅភ្នំពេញក្នុងនាមជាបុគ្គលិកច្នៃត្បូងនៅក្នុងហាងមួយ។ លោកថាភរិយា និងលោក អត់បានរៀបការទេ ព្រោះតែក្រីក្រពេក គឺបានត្រឹមតែសែនអោយចាស់ទុំដឹងឮប៉ុណ្ណោះ ទើបលោកមិនអាចបោះបង់ចោលភរិយាដោយសូម្បីតែភរិយារបស់ត្រូវបូជាបាត់រូបទៅហើយ ក៏លោកនៅតែមានអារម្មណ៍ក្ដុកក្ដួល។

សូមស្ដាប់បទចម្រៀងលើកឡើងពីស្នេហាព្រាត់ព្រាស់របស់លោកក្នុងវីដេអូឃ្លីបខាងក្រោម៖

https://www.youtube.com/watch?v=nBe810g2oKs

មតិយោបល់