Mr Beast ដែលត្រូវបានស្គាល់ថាជា Youtuber ដ៏ល្បីមួយរូប បានចំណាយប្រាក់រាប់លានដុល្លារ សាងសង់ឡើងវិញនៅទីតាំងទាំងស្រុងឱ្យដូចទៅនឹងរឿងភាគកូរ៉េដ៏ល្បី «Squid Game»។
ការសាងសង់ទីតាំងលេងហ្គេមនេះដែរ គឺមានសភាពដូចគ្នាពិតៗនឹងក្នុងរឿងតែម្ដង ដោយរូបលោកថែមទាំងប្រកាសស្វែងរកអ្នកចូលរួមប្រកួតយករង្វាន់ទឹកប្រាក់សរុបចំនួន ៤៥៦ ០០០ ដុល្លារទៀតផង។ ដោយឡែក ចំណុចដែលខុសគ្នានឹងរឿង «Squid Game» នោះគឺត្រង់ថា ហ្គេមពិតៗបង្កើតឡើងនេះ គឺអ្នកដែលចាញ់ នឹងមិនត្រូវបានបាញ់សម្លាប់ចោលដូចក្នុងរឿងនោះឡើយ។
ការបង្កើតល្បែង «Squid Game» ពិតៗរបស់ Mr Beast បានទាក់ទាញមនុស្សចំនួន ៤៥៦ នាក់ឱ្យចូលរួមប្រកួត ដណ្ដើមយកទឹកប្រាក់យ៉ាងច្រើនសន្ធឹកនេះ៕
មតិយោបល់