វីឡាប្រណិតមួយរបស់អតីតតារាសម្ដែងស្រីល្បីឈ្មោះ លោកស្រី Marilyn Monroe នៅក្នុងទីក្រុង Los Angeles ដែលជាទីកន្លែងលោកស្រីបានទទួលមរណៈភាពកាលពីឆ្នាំ ១៩៦២ នោះ បច្ចុប្បន្ននេះត្រូវបានភ្នាក់ងារទីផ្សារអចលនទ្រព្យ សម្រេចដាក់លក់នៅក្នុងតម្លៃ ៦.៩ លានដុល្លារអាម៉េរិក ។
តាមរយៈគេហទំព័រសារព័ត៌មានរបស់ចក្រភពអង់គ្លេស dailymail នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងថា វីឡាប្រណិតរបស់អតីតតារាសម្ដែងស្រីខាងលើនេះ បានកសាងឡើងនៅឆ្នាំ ១៩២៩ បើគិតមកដល់ឆ្នាំ២០១៧ នេះគឺមានអាយុកាលជាង ៨៨ ឆ្នាំហើយ ក៏ប៉ុន្ដែទាំងទ្រង់ទ្រាយផ្ទះ និងរចនាបទនានានៅក្នុងផ្ទះ គឺនៅមានសភាពជាប់រឹងមាំល្អ ។ ដូច្នោះហើយទើបសម្រេចតម្លៃដាក់លក់នៅលើទីផ្សារក្នុងតម្លៃ ៦.៩ លានដុល្លារអាម៉េរិក។
គួបញ្ជាក់ផងដែរថា វីឡាប្រណិតធ្លាប់បានដាក់លក់ម្ដងហើយកាលពីខែវិច្ឆិកា ឆ្នាំ ២០១២ ត្រឹមតម្លៃ ៥.១ លានដុល្លារអាម៉េរិក តែប៉ុណ្ណោះ ៕
មតិយោបល់