ព័ត៌មានសិល្បៈ និងកម្សាន្ត

Selena Gomez កាត់សក់ខ្លីស្អាតហើយ កាន់តែសិចស៊ី

តាមការដកស្រង់ព័ត៌មានពីសារព័ត៌មាន dailymail នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងថា តារាចម្រៀងហូលីវូតនាង Selena Gomez ទោះបីកាត់សក់ខ្លី​ តែនៅរក្សាភាពសិចស៊ី និងស្រស់ស្អាតដ៏ដែរ ហើយកាន់តែបញ្ជេញមន្ដស្នេហ៍ដាក់ The Weekend ជាសង្សារប្រុសរបស់នាង ។

កាលពីថ្ងៃអង្គារម្សិលមិញនេះ តារាស្រីវ័យ ២៤ ឆ្នាំខាងលើបានបង្ហោះរូបភាពម៉ូដសក់ខ្លីរបស់នាងភ្លាមៗ នៅលើបណ្ដាញអ៊ីនស្ដារក្រាមផ្ទាល់របស់នាង បន្ទាប់ពីនាងចេញពីហាងកាត់សក់មួយកន្លែង ។ ចង់ដឹងកាន់តែច្បាស់ថា ម៉ូដសក់របស់ Selena Gomez ទាក់ទាញការចាប់អារម្មណ៍ដល់កម្រិតណានេះ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ ៕

មតិយោបល់