ព័ត៌មានសិល្បៈ និងកម្សាន្ត

តួ​ស្រី​ក្នុង​រឿង “Athena” នាង Lee Ji Ah គ្រោះថ្នាក់​ចរាចរ​ដោយសារ​ជោគជាំ​ដោយ​សុ​រា​?

ប្រភព​ព័ត៌មាន​ច​ចាម​អារាម​បានឲ្យដឹង​ថា​តារា​សម្តែង​ស្រី នៅក្នុង​រឿង “Athena” នាង Lee Ji Ah បាន​ចំណាយ​ទឹក​លុយ​យ៉ាងបិទ​បំពួន​ជាទីបំផុត សម្រាប់​គ្រោះថ្នាក់ បន្ទាប់​ពី​ឡាន​ប៉ះទង្គិច​ជាមួយ​នឹង​ឡា​របស់​ប៉ូលិស​។



​នៅ​ពេល​ថ្មីៗ​នេះ ដែរ ប្រភព​ព័ត៌មាន​របស់​កូរ៉េ បាន​ចុះ​បង្ហាញ​ឲ្យដឹងថា តារា​សម្តែង​ស្រី Lee Ji Ah គឺ​មាន​បញ្ហា គ្រោះថ្នាក់​ចរាចរ ជាមួយនឹង​ឡាន​របស់​ប៉ូលិស ដែល​ហេតុការណ៍​នេះ កើតឡើង នៅ Nonhyeon-dong នា​ទីក្រុង សេ​អ៊ូ​ល កាលពី​ថ្ងៃ​ទី ៦ ខែ មេសា ឆ្នាំ ២០១៣ កន្លងទៅនេះ​។​

​ប្រភព​ព័ត៌មាន​ពី​ប៉ូលិស បានឲ្យដឹងថា តួ​ស្រី ក្នុង​រឿង Athens បាន​បើកបរ​ជាមួយនឹង​ខ្លួន​មាន​ជាតិ​សុរា ដែល​មិន​អាច​ទប់​ស្មារតី​ក្នុង​ការបញ្ជា​ចង្កូត​រថយន្ត ដែល​ជ្រុល​ចង្កូត​បុក​រថយន្ត​ប៉ូលិស​។​បន្ទាប់ពី​ហេតុការណ៍​នេះ​កើតឡើង ស្រី​ស្រស់​រូបនេះ​ត្រូវបាន​គេ​បញ្ចូនទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះបន្ទាន់​។​

​ប៉ូលិស​ថា នាង​មាន​ជាតិ​សុរា​ពេញ​ខ្លួន​ដែល​មិន​អាច​បញ្ជា​ចង្កូត​រថយន្ត​បាន តែ​ខាង​តំណាង​នៃ​តារា​ស្រី​នេះ​វិញ បានបញ្ជាក់​ថា គ្រោះថ្នាក់​នេះ​កើតឡើង​ដោយសារតែ​នាង​ខ្វះ​បទពិសោធន៍​ក្នុង​ការបើកបរ​តែប៉ុណ្ណោះ​។​អ្នកតំណាង​រូបនេះ​បាន​បន្តទៀតថា ចំណែក​ការចំណាយ​នោះ គឺ​មាន​ទំហំ​ច្រើន តែ​រងចាំ​ខាង​អ្នក​ជួសជុល​បង្ហាញ​តម្លៃ​ប្រាប់​សិន​៕​

មតិយោបល់