ការសម្ដែងក្នុងរឿង«ទឹកចិត្តម្ដាយសម័យថ្មី» បានធ្វើអោយមានការរិះគន់ជាថ្មីពីឥរិយាបថរបស់តារាសម្ដែងនាងឌុច លីដា គួរសម ដោយសារតែក្នុងរឿងនោះ នាងត្រូវសម្ដែងជាតួដែលមានចរឹតស៊ីវិល័យ ហើយបញ្ចេញកាយវិការោលរាលមិនគួរអោយជឿលើគ្រែជាមួយតួអង្គប្រុស ដែលធ្វើអោយអ្នកទស្សនាឃើញហើយមានការរិះគន់ថានាងសម្ដែងមិនណយបើធៀបនឹងតារាបរទេស។ យ៉ាងណាមិញ ក្នុងជំនួបដោយផ្ទាល់នាងបានប្រកាសថាមិនមែនគ្រាន់តែការរិះគន់ដដែលនោះ នាងសម្រេចចិត្តឈប់សម្ដែងក្នុងឈុតស្រើបស្រាល និងស៊ិចស៊ីចំហរល្វែងលើដូចមុននោះទេ គឺនាងនៅតែបន្តការសម្ដែងជាធម្មតា។
ឌុច លីដា និយាយថានាងជាតារាសិល្បៈ ដូច្នេះអោយតែឈុតឆាកណាដែលខាងផលិតករគាត់ថាអត់មានការប៉ះពាល់ខ្លាំងនៅពេលដាក់បញ្ចាំង គឺនាងនឹងហ៊ានសម្ដែង។ នាងថាមនុស្ស២នាក់បើដើរតួស្រលាញ់គ្នា ដាច់ខាតត្រូវតែមានឈុតសម្ដែងអោយអ្នកទស្សនាមើលដឹងថាពិតជាស្អិតល្មួតនឹងគ្នា មិនអាចគ្រាន់តែអង្គុយជិតគ្នា ហើយកាន់ដៃគ្នា រួចធ្វើកុនដែលនាងបានសម្ដែងត្រូវចំសាច់រឿងបានទេ។ អ៊ីចឹងហើយទើបនាងនៅតែប្រកាន់ជំហរបន្តការសម្ដែងតាមការចង់បានរបស់ផលិតករ ដោយអះអាងថាទោះឈុតស្នេហាស្រើបស្រាល ឬ ស៊ីចស៊ីតម្រូវអោយចំហរល្វែងលើដូចដែលនាងធ្លាប់បានសម្ដែង គឺនៅតែទទួល។ យ៉ាងណាមិញ នាងថាមុនពេលសម្ដែងនាងក៏បានពិភាក្សាជាមួយផលិតករ ដើម្បីកែសម្រួលរាល់ឈុតឆាកស្រើបស្រាល និងស៊ិចស៊ី ដើម្បីកុំអោយចេញទៅមានការប៉ះពាល់ផងដែរ។ នាងថាវិស័យសម្ដែងនៅក្នុងប្រទេសកម្ពុជាមិនទាន់ទទួលយកគំនិតទូលំទូលាយនៅឡើយទេ ទើបអោយតែនាងសម្ដែងអោបរឹតជាមួយតួប្រុសរបៀបរោលរាលបន្តិច ឬសម្ដែងចំហរលើ ឬស្រាតអីបន្តិចក៏មានការរិះគន់។ នាងថាក្លាយខ្លួនជាតារាមិនរារែកនឹងពាក្យតំនៀលទាំងនោះទេ ទើបនាងនៅតែបន្តជំហរទទួលយកការសម្ដែងអោយអស់ពីសមត្ថភាព ដោយអត់មានប្រកាន់ជំហរថាឈប់សម្ដែងស៊ិចស៊ី ឬឈុតឆាកស្រើបស្រាល ព្រោះតែរងការវាយសំពងដោយការរិះគន់ម្ដងជាពីរដងនោះឡើយ។ នាងបានប្រកាសបែបនេះក្នុងជំនួបថ្ងៃក្រុងពាលីរឿង«ទូកបាត់ច្រវ៉ា»ដែលក្នុងរឿងនេះ ក៏មានការអះអាងថានឹងតម្រូវអោយនាងសម្ដែងជាអ្នកចម្រៀងស៊ិចស៊ី និងឈុតឆាកស្រើបស្រាលផងដែរ ដោយគ្រាន់តែមានកម្រិតមិនដល់ប្លង់រោលរាលដែលនាងបានសម្ដែងក្នុងរឿង«ទឹកចិត្តម្ដាយសម័យថ្មី»។
សូមស្ដាប់បទសម្ភាសន៍ដោយផ្ទាល់របស់នាងជុំវិញបញ្ហានេះ៖
https://www.youtube.com/watch?v=lS6vDw2M8q8
មតិយោបល់