ទីបំផុត! តារាសម្តែង សឿ សុធារ៉ា ចេញមុខសុំទោសទៅកាន់តារាកំប្លែង ខ្ញុង រឿងជំពាក់លុយជាង២ម៉ឺនដុល្លារថា «ជាការយល់ច្រឡំ»

(ភ្នំពេញ)៖ បន្ទាប់ពីមានជំលោះពាក្យសំដីលើបណ្តាញសង្គមរវាងតារាសម្តែង សឿ សុធារ៉ា ដែលអះអាងថា តារាកំប្លែងខ្ញុង បានជំពាក់លុយខ្លួនជាង២ម៉ឺនដុល្លារ បង្ករឲ្យមានការចាប់អារម្មណ៍អស់មហាជនរួចមក រហូតមកទល់នឹងពេលនេះ អ្នកទាំងពីរ គឺមានដំណោះស្រាយមួយដោយសន្តិវិធីហើយ ក្រោយភាគីទាំងពីរយល់ព្រមដោះស្រាយគ្នាដោយស្នាមមេដៃ។ បើនិយាយទៅ គឺ តារាសម្តែង សឿ សុធារ៉ា ចេញមុខសុំទោសទៅកាន់តារាកំប្លែង ខ្ញុង រឿងជំពាក់លុយជាង២ម៉ឺនដុល្លារថា «ជាការយល់ច្រឡំ» និងមានលិខិតស្នាមត្រឹមត្រូវតាមផ្លូវច្បាប់ផងដែរ។

តាមរយៈបណ្តាញសង្គម អ្នកនាង សឿ សុធារ៉ា បានបង្ហោះក្រដាសស្នាមប៉ុន្មានសន្លឹក បញ្ជាក់ពីការយល់ច្រឡំរបស់ខ្លួន ជាមួយតារាកំប្លែងខ្ញុង ដោយភាគីទាំងពីរបានឯកភាពគ្នា ដោយយកស្នាមមេដៃមកបញ្ជាក់ច្បាស់ៗ។

សម្រាប់តារាកំប្លែង ខ្ញុង វិញ ក៏បានសរសេរសារដែរថា «សូមលោកស្រី មើលមុខមើលក្រោយមុនធ្វើអ្វីមួយ
ព្រោះមិនមែនចេះតែបង្ខូចឈ្មោះគេហើយអាងពាក្យសុំទោសនោះទេ អ្វីគ្រប់យ៉ាងខ្ញុំបានដោះស្រាយតាំងពីថ្ងៃទី 24 /09/2021កុំចេះតែមានការភ័ន្តច្រឡំពេក»។

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *