មកទល់ពេលនេះ នៅក្នុងវិស័យបាល់ទាត់សុទ្ធតែបានបង្ហើបថារវាងតារាសម្ដែងអ្នកនាង សុខ សោម៉ាវត្តី និងកីឡាករខ្សែប្រយុទ្ធក្រុមជម្រើសជាតិលោកលី វ៉ាហេទ បានក្លាយជាគូស្នេហ៍នឹងគ្នា បន្ទាប់ពីអ្នកទាំងពីរមានឱកាសបានសម្ដែងរឿងជាមួយគ្នា។ អ្នកទាំងពីរត្រូវគេឃើញប្រើប្រាស់ប្រព័ន្ធហ្វេសប៊ុកបើកចំហរពីស្នេហារបស់ខ្លួន ដោយមិនសូវលាក់លៀមនោះផង បន្ថែមពីលើសកម្មភាពទៅណាមកណាយ៉ាងស្អិតរមួតដោយមិនខ្វល់រឿងគេថាមានអាយុខុសគ្នាដូចកាលអ្នកនាងខាត់ សុឃីម និងគង់ សុជាតិ កាលមិនទាន់រៀបការប្ដីក្មេង។ ជារឿយៗគេឃើញសុខ សោម៉ាវត្តី បញ្ចេញភាពស្និទ្ធស្នាលជាមួយកីឡាករវ័យក្មេងរូបនេះសឹងនឹងភ្លេចខ្លួន ខណៈដែលលើហ្វេសប៊ុកអ្នកទាំងពីរក៏បញ្ចេញសកម្មភាពពិបាកប្រកែកមិនខុសពីការបើកចំហរស្នេហាបន្តិចម្ដងៗ។ ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកទាំងពីរប្រកែកខ្លះទទួលខ្លះ ក្នុងពេលដែលអ្នកទាំងពីរហាក់ដូចជាទទួលស្គាល់ច្រើនជាងប្រកែកញ៉ាញ។
សុខ សោម៉ាវត្តី និយាយថាអ្វីដែលនាងជិតស្និទ្ធិ និងបង្ហាញភាពល្អូកល្អិនជាមួយកីឡាករលី វ៉ាហេទ គឺដោយសារតែនាងចង់សម្ដែងអោយអ្នកគាំទ្រនៅលើផេករបស់អ្នកនាងចាប់អារម្មណ៍ចំពោះរឿង«ខូចចិត្តអាជីព»ដែលអ្នកទាំងពីរបានសម្ដែងជាតួឯកស្រឡាញ់គ្នា។ ចម្លើយមួយនេះបានធ្វើអោយនាងប្រកែកមិនរួច នៅពេលសួរថាហេតុអ្វីអ្នកនាងសម្ដែងជាគូស្នេហ៍របស់តារាប្រុសរាប់ភ្លេច ប៉ុន្តែបង្ហោះទៅណាមកណា និងកាន់ដៃគ្នាយ៉ាងល្អូកល្អិនជាដើមតែជាមួយតួប្រុសក្នុងរឿង«ខូចចិត្តអាជីព» ដើម្បីអោយគេភាន់ច្រលំថាពួកនាងស្រឡាញ់គ្នា មិនដូចតួអង្គផ្សេងទៀត ដែលនាងសម្ដែងហើយគឺមិនខ្វល់ផុសរូបតែពីរនាក់ជាមួយ និងបង្ហោះភាសាធ្វើអោយមានការយល់ច្រលំនោះ។ អ្នកនាង និងលី វ៉ាហេទត្រូវគេឃើញបង្ហោះរូបថតកាន់ដៃគ្នា ជិះឡានតែ២នាក់ និងបង្ហោះពីសារឆ្លងឆ្លងជារបៀបគូស្នេហ៍ម្ដងជាពីរដង ក្នុងពេលដែលអ្នកតាមដានពួកគេសុទ្ធតែអះអាងថាពួកគេគឺគូស្នេហ៍ និងឧស្សាហ៍ឃើញបណ្ដើរគ្នាទៅណាមកណាតែ២នាក់ ចាប់តាំងពីថតរឿង«ខូចចិត្តអាជីព»ត្រូវបានបញ្ចប់ទៅហើយ។ អ្នកនាងសុខ សោម៉ាវត្តី ចាត់ទុកការផ្ដល់ភាពស្និទ្ធិស្នាលទៅអោយលោកលី វ៉ាហេទ ថាជាទំនាក់ទំនងមិនខុសគ្នាពីមិត្តភ័ក្ដ្រ តែនាងទទួលស្គាល់ថាលោកគឺជាមិត្តភ័ក្រ្តជាបុរសតែម្នាក់ ដែលនាងចាត់ទុកថាមានចំណុចល្អត្រូវចិត្តជាងគេ។
សម្រាប់លោក លី វ៉ាហេទ វិញ នៅពេលសួរនាំដល់រឿងរ៉ាវនេះ លោកបែរជាអឹមអៀនរបៀបប្លែក ដែលស្ដែងយ៉ាងច្បាស់ពីអ្វីដែលលោកពិបាកប្រកែកសម្រាប់ទំនាក់ទំនងជាមួយអ្នកនាង សុខ សោម៉ាវត្តី។ លោកថាខ្លួន និងអ្នកនាងពិតជាជិតស្និទ្ធគ្នា តែនោះគឺដោយសារតែនាងធ្លាប់បានបង្ហាត់បង្ហាញលោកពីរបៀបសម្ដែង ដែលមិនខុសពីគ្រូម្នាក់របស់ខ្លួនប៉ុណ្ណោះ។ លោកថាមិនទាន់គិតដល់ពីរឿងស្នេហាជាមួយអ្នកនាងសុខ សោម៉ាវត្តី នោះទេ ប៉ុន្តែសម្រាប់ការចូលចិត្តគឺលោកពិតជាមួយចំពោះអ្នកនាងច្រើនមែន។
ខាងក្រោមនេះជាបទសម្ភាសន៍របស់សុខ សោម៉ាវត្តី និងលោក លី វ៉ាហេទ ក្រោយបែកដំណឹងថាស្រឡាញ់គ្នាមែនទែនក្រៅឆាកសម្ដែង៖
https://www.youtube.com/watch?v=8JkrCvD2sYg
មតិយោបល់