មកទល់ពេលនេះ តារាកំប្លែងនាងលាភបានប្រកាសថារូបនាងពរពោះចំនួនប្រមាណ៥ខែ ដោយកូនរបស់អ្នកនាងគឺជាកូនភ្លោះផង ដោយនាងមិនបានបង្ហាញថា អ្នកណាម្នាក់ជាឪពុករបស់ក្មេងនោះទេ ក្នុងពេលដែលនាងក៏គ្មានដំណឹងរៀបការទាល់តែសោះ។
យ៉ាងណាមិញ ប្រភពពីអ្នកសិល្បៈស្ទើរគ្រប់មាត់សុទ្ធតែបានដឹងថា នាង និងនាយក្រឹមគឺមានទំនាក់ទំនងមិនធម្មតានឹងគ្នា ដោយនាយក្រឹមបានហៅនាងលាភថាប្រពន្ធពេញៗមាត់ ហើយនាងលាភក៏តែងប្រាប់អ្នកសិល្បៈថានាយក្រឹមគឺមនុស្សពិសេសរបស់នាងផងដែរ។
ប្រភពពីតារាសិល្បៈច្រើននាក់ បានអះអាងថានាយក្រឹមបានតម្រូវឲ្យនាងលាភនៅថែទាំសុខភាព មិនឲ្យនាងចេញកំប្លែងដូចមុនទៀតទេ ដោយលោកមានការយកចិត្តទុកដាក់ចំពោះនាងលើសពីដៃគូនោះផង។ នាយក្រឹមនៅតែបន្តប្រកែកថានាងលាភ មិនត្រូវជាអ្វីចំពោះខ្លួនលើសពីសមាជិកក្នុងក្រុមនៅចំពោះមុខអ្នកកាសែត តែលោកមិនដែលប្រកែកនោះទេ នៅចំពោះមុខតារាសិល្បៈដោយលោកបានទាំងបណ្ដើរនិងបង្ហាញភាពផ្អែមល្ហែមពីទំនាក់ទំនងគ្រប់ពេលទៅណាមកណាជាមួយនាងលាភនៅក្នុងរង្វង់សិល្បៈ។
កាលពីមុនលោកមិនដែលអនុញ្ញាតឲ្យថតរូបជាគូនោះទេ ប៉ុន្តែមកដល់បច្ចុប្បន្នលោកហាក់ទទួលស្គាល់ការទំនាក់ទំនងនោះ ដោយលោកបានតែបើកដៃឲ្យថត និងផ្សាយពីទំនាក់ទំនងរបស់លោកមិនខ្វល់ដូចមុននោះផង។ យ៉ាងណាមិញ មុននេះបន្តិចលោកបានឆ្លើយបង្វែងដានថាមិនដឹងរឿងនាងលាភសម្ងំពរពោះមែន ឬមិនមែន ក្នុងពេលដែលអ្នកសិល្បៈក្នុងក្រុមសុទ្ធតែអះអាងថាលោកបារម្ភចំពោះនាង និងបានធានារាប់រងលើស្ថានភាពពរពោះរបស់នាងលាភមិនខុសពីស្វាមីម្នាក់នោះឡើយ។
តារាដែលបានទម្លាយពីព័ត៌មានរបស់លោកបានអះអាងថា ភរិយាដើមរបស់នាយក្រឹមឈប់ខ្វល់រឿងលោក និងនាងលាភទៀតហើយ ទើបលោកមិនប្រតិកម្មចំពោះការពរពោះរបស់នាង ហើយកាន់តែយកចិត្តទុកដាក់នៅពេលដឹងថានាងពរពោះកូនភ្លោះ។
ក្នុងជំនួបមួយដោយផ្ទាល់ជាមួយអ្នកកាសែតនាយក្រឹម បានអះអាងថារវាងនាងលាភ និងលោក គឺទោះជាចង់ផ្សាយបែបណាក៏លោកមិនខ្វល់ដូចមុនទៀតដែរ ប៉ុន្តែលោកថាក៏នៅតែរអារចំពោះព័ត៌មានដែលផ្សាយថាគឺជាឪពុកកូនក្នុងផ្ទៃរបស់នាងលាភនោះដែរ។ លោកថា មិនដឹងថាស្វាមីរបស់នាងលាភគឺជាអ្នកណានោះទេ ហើយលោកក៏មិនដឹងថាស្ថានភាពរបស់នាងក្នុងពេលនេះដែរ ដោយលោកទទូចឲ្យទាក់ទងសួរនាងលាភដោយផ្ទាល់។ លោកថាមិនខឹងបើមានគេចុះផ្សាយបែបហ្នឹងនោះទេ ប៉ុន្តែលោកថាប៉ះពាល់ប្រសិនបើស្វាមីនាងលាភស្រាប់មិនមែនលោក៕
មតិយោបល់