នាពេលថ្មីៗនេះ លោក Takeshi Izuku ប្រធានក្រុមហ៊ុន Vkirirum Resort បានជួបពិភាក្សាជាមួយ លោក ប៉ាន សូរស័ក្ត រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងបានបង្ហាញពី បំណងប្រែក្លាយតំបន់ធម្មជាតិនេះ ឲ្យទៅជាតំបន់ទាក់ទាញភ្ញៀវទេសចរឲ្យបានកាន់តែច្រើន។
លោក ហ៊ិន សុជាតិ អ្នកគ្រប់គ្រងនៅក្រុមហ៊ុនវីគីរីរម្យរីស៊ត បានឲ្យ Post News Media ដឹងថា ក្រុមហ៊ុន គ្រោងវិនិយោគជាង ៥០០លានដុល្លារអាមេរិកលើ គម្រោងផ្ទះលំហែនៅវីគីរីរម្យរីស៊ត លើផ្ទៃដី ២០០ហិកតា។
លោកបានបន្ថែមថា ចំពោះគម្រោងផ្ទះលំហែនេះជា ប្រភេទវីឡា ដែលត្រូវបានបែងចែកជា ៣ប្រភេទគឺប្រភេទវីឡា Jasmine, វីឡា Orchid និង វីឡាប្រភេទ V។
ជាការឆ្លើយតប លោក ប៉ាន សូរស័ក្តិ បានគាំទ្រចំពោះគម្រោងនេះ នឹងស្នើឲ្យក្រុមហ៊ុនរៀបចំ ផែនការមេស្តីពី ការថែរក្សាបរិស្ថាន និងអភិរក្សសត្វព្រៃឲ្យបានត្រឹមត្រូវ និងស្របតាមបទដ្ឋានស្តង់ដារ។
គួរបញ្ជាក់ផងដែរថា គម្រោងនេះឋិតនៅខេត្តកំពង់ស្ពឺ និងមានចម្ងាយប្រមាណជា ១៤០គីឡូម៉ែត្រ ពីទីក្រុងភ្នំពេញ៕
មតិយោបល់