ក្នុងប៉ុន្មានថ្ងៃនេះ គេកត់សម្គាល់ថាតារាសម្ដែងស្រីវ័យក្មេង កញ្ញា ប៊ូ ច័ន្ទដាណែត ហៅអាប៊ី ដែលត្រូវគេស្គាល់ថាជាតួឯកស្រីក្នុងរឿងភាគទូរទស្សន៍បាយ័ន«ទឹកភ្នែកកក»បានបញ្ចេញស្ពតអប់រំ និយាយពីការអត់ធ្មត់របស់ស្រ្តីមេផ្ទះ ធ្វើអោយនារីៗភាគច្រើនបូករួមទាំងយុវតីផង គាំទ្រ និងចែកចាយច្រើនគួរសម។
នេះជាការបញ្ចេញស្នាដៃបើកឆាក ក្នុងពេលដែលភាពយន្តលើកដំបូងរបស់នាងហៀបនឹងដាក់ផ្សាយផ្លូវការក្នុងពេលដ៏ខ្លី។
វីដេអូអប់រំនេះ មានរយៈពេលត្រឹមតែ៥នាទីប៉ុណ្ណោះ ប៉ុន្តែបានបង្កប់នូវអត្ថន័យគ្រប់គ្រាន់យ៉ាងខ្លាំងដោយសារតែបានឆ្លុះបញ្ចាំងពីស្ថានភាពស្រ្តីមេផ្ទះភាគច្រើននៅក្នុងប្រទេសកម្ពុជាដែលក្នុងមួយថ្ងៃទទួលរងនូវសម្ពាធការងារគ្រប់គ្រងផ្ទះសម្បែងច្រើន តែមិនសូវទទួលបាននូវការលើកទឹកចិត្ត និងផ្ដល់តម្លៃពីសំណាក់ស្វាមី។
អ្នកនាង ប៊ុន ចាន់និមល ម្ចាស់ផលិតកម្មសាស្រ្តា និងជាអ្នកនិពន្ធបានបង្ហាញពីមូលហេតុដែលនាំអោយសាច់រឿងក្នុងស្ពតមួយនេះ ត្រូវបានជ្រើសកញ្ញា ប៊ូ ច័ន្ទដាណែត អោយធ្វើជាតួឯក។ អ្នកនាងថាកញ្ញាដាណែត មានសមត្ថភាពខ្ពស់ក្នុងការសម្ដែងជាតួកម្សត់ ទើបអ្នកនាងសម្រេចអោយសម្ដែងតួឯក ហើយបានកត់សម្គាល់ឃើញថាអ្វីដែលនាងបានសម្ដែងគឺពិតជាត្រូវតាមសាច់រឿងពិតដែលអ្នកនាងចង់បានមិនខុសមែន។ អ្នកនាងស្ពតនេះ អ្នកមើលហើយនឹងរន្ធត់ចិត្តយល់ពីការលំបាករបស់ស្រ្តីមេផ្ទះ ប៉ុន្តែអ្នកនាងថាសាច់រឿងនេះមិនមែនឆ្លុះបញ្ចាំងពីអ្វីដែលនាងបានជួបដោយផ្ទាល់នៅក្នុងជីវិតនោះទេ គឺអ្នកនាងគ្រាន់តែយល់ថានោះជារឿងដុះស្នឹមដែលតែងកើតឡើងក្នុងសង្គមគ្រួសារ ហើយក៏បានចំណាយផលិតដាក់បង្ហោះលើយូធូប ដើម្បីចែកជូនការយល់ដឹងដល់មហាជនប៉ុណ្ណោះ។ អ្នកនាងថាខ្លួននឹងមានគម្រោងផលិតស្ពតអប់រំ ដែលមានតម្លៃបន្តទៀតអោយកញ្ញា ប៊ូ ច័ន្ទដាណែត សម្ដែងបន្តទៀត ដោយសារតែពេញចិត្តនឹងសមត្ថភាពរបស់នាងសម្រាប់ការសម្ដែង។ អ្នកនាងថាកញ្ញាប៊ូ ច័ន្ទដាណែត គឺជាតារាកុងត្រារបស់ខ្លួន ប៉ុន្តែក៏មានសិទ្ធិទទួលថតអោយផលិតកម្មដទៃផងដែរប្រសិនបើមានការចចារ ដោយសារតែអ្នកនាងក៏ចង់អោយតួឯកក្នុងរឿង«ទឹកភ្នែកកក»របស់ខ្លួនឡើងកូដក្នុងសិល្បៈដូចគ្នា»។
https://www.youtube.com/watch?v=9jXrs37xRjs&feature=youtu.be
មតិយោបល់