ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ងាត់ៗ តារាសម្ដែងយូអ៊ីន បើកផលិតកម្មចម្រៀង

ភ្នំពេញៈ ទើបតែបានបង្ហាញខ្លួនជាតួឯកក្នុងរឿង«គំនុំខ្មោចក្រមុំទាំង៣»បានមួយរឿងសោះ តារាសមម្ដែងទម្រង់មុខកូនកាត់លោកយូអ៊ីន បែរជាបានបោះទុនចេញបើកផលិតកម្មចម្រៀងយ៉ាងអ៊ឺងហ៊ើយ ដើម្បីប្រកួតប្រជែងទីផ្សារចម្រៀង។ បទចម្រៀងចេញថ្មីរបស់ផលិតកម្មនេះ នឹងត្រូវចេញផ្សាយក្នុងពេលដ៏ខ្លីដោយបទចម្រៀងនិពន្ធថ្មីជាច្រើនបទរបស់ផលិតកម្ម ត្រូវបានផលិតកររំពឹងយ៉ាងខ្លាំងថានឹងទទួលបានការគាំទ្រខ្ពស់។

លោក យូអ៊ីន ម្ចាស់ផលិតកម្ម និងជាតារាចម្រៀងមួយរូប បានអះអាងថាដោយសារតែការស្រឡាញ់ និងចូលចិត្តអាជីពចម្រៀង ទើបលោកសម្រេចចិត្តរៀបចំស្ទីឌីយោថតសំឡេងធំមួយ ដោយចំណាយទុនជាច្រើនម៉ឺនដុល្លារទិញចូលនូវសម្ភារៈ ដើម្បីបម្រើឲ្យវិស័យចម្រៀង និងភាពយន្ត។ លោកថាផលិតកម្មចម្រៀងដែលលោកបង្កើតថ្មី លោកបានកំណត់ឈ្មោះថាផលិតម្ម«JH ឬ ជេអេច» ដោយផលិតកម្មនេះគឺមានគោលការណ៍ផលិតតែបទចម្រៀងសម្រាប់បង្ហោះនៅលើ Youtube តែប៉ុណ្ណោះ គឺមិនមានចេញជាឌីសដើម្បីដាក់លក់នោះឡើយ។

លោកថាខ្លួនផលិតបទចម្រៀងមិនមែនដើម្បីផលចំណេញក្នុងការលក់ដូរនោះទេ តែគោលបំណងសំខាន់គឺដើម្បីលើកស្ទួយវិស័យចម្រៀងរបស់កូនខ្មែរឲ្យមានសន្ទុះប្រកួតប្រជែង។ អ៊ីចឹងហើយទើបទាំងអ្នកនិពន្ធបទចម្រៀង ទាំងអ្នកនិពន្ធទំនុកភ្លេង និងអ្នកចម្រៀង គឺខាងផលិតកម្ម JH ប្រកាសផ្ដល់លទ្ធភាពឲ្យតារាថ្មីៗដែលមានសមត្ថភាពច្រើនជាង។

មកទល់ពេលនេះ លោកថាផលិតកម្មបានចេញបទចម្រៀងទើបតែបានមួយបទប៉ុណ្ណោះ គឺបទ«សម្លាប់បងទៅបើអូនចង់មានថ្មី!»ដែលបកស្រាយដោយតារាម្នាក់ប្រចាំនៅក្នុងផលិតកម្ម តែទទួលបានការគាំទ្រយ៉ាងខ្លាំងក្រោយពីបានបង្ហោះនៅលើYoutube។ ក្នុងពេលខាងមុខផលិតកម្មក៏នឹងចេញបទចម្រៀងខ្លាំងៗមួយចំនួនដែលរួមមានបទចម្រៀងរបស់លោកផងដូចជា បទ«ទោះដឹងថាឈឺក៏នៅស្នេហ៍អូន» បទ«ជីវិតក្មេងញាណថ្នាំ» និងបទនិពន្ធថ្មីជាច្រើនទៀត ដែលលោកបញ្ជាក់ថាសុទ្ធតែមានខ្លឹមសារ និងបទភ្លេចល្អ ហើយជាបទដែលរំពឹងជោគជ័យ។

លោក យូអ៊ីន បន្ថែមថា លោកនឹងធ្វើឲ្យផលិតកម្ម«JH» ក្លាយជាផលិតកម្មចម្រៀងដែលមានសមត្ថភាពប្រកួតប្រជែងមួយ ដោយសារតែតារាទាំងអស់នឹងត្រូវផលិតរៀបចំកម្មវិធីឲ្យឡើងបង្ហាញខ្លួនតាមឆាក និងជ្រើសយកបទរបស់តារាទាំងនោះ មកបញ្ចូលនៅក្នុងភាពយន្ត។ លោកថាតារាចម្រៀងរបស់លោកសុទ្ធតែជាតារាដែលមានសំឡេងល្អ ហើយបើទោះជាតារាថ្មី ប៉ុន្តែមុនពេលជម្រើសយក ក៏មានធ្វើតេស្ដសំឡេងយ៉ាងម៉ត់ចត់ផងដែរ។ លោកប្រកាសផលិតបទឲ្យមានឈ្មោះបោះសំឡេង ក្នុងនាមជាតារាចម្រៀង និងជាម្ចាស់ផលិតកម្ម JH ដោយនៅក្នុងនោះលោកនឹងប្រកាសបើកទ្វារទទួលតារាចម្រៀងថ្មីៗដែលមានសមត្ថភាព និងប្រកាសជួយពង្រឹងផលិតកម្មភាពយន្តបដិហារ្យ ក្នុងការផលិតរឿងទន្ទឹមគ្នាផងដែរ បើទោះជាលោកបានងាកមកផលិតចម្រៀងដើម្បីផលិតកម្មខ្លួននៅក្នុងពេលនេះ៕

photo_2016-10-06_23-15-31photo_2016-10-06_23-15-34photo_2016-10-06_23-15-36photo_2016-10-06_23-15-38photo_2016-10-06_23-15-40photo_2016-10-06_23-15-42photo_2016-10-06_23-15-44photo_2016-10-06_23-15-46photo_2016-10-06_23-15-48photo_2016-10-06_23-15-50photo_2016-10-06_23-15-53photo_2016-10-06_23-15-55photo_2016-10-06_23-15-57photo_2016-10-06_23-15-59photo_2016-10-06_23-16-01photo_2016-10-06_23-16-04photo_2016-10-06_23-16-06photo_2016-10-06_23-16-08photo_2016-10-06_23-16-10photo_2016-10-06_23-16-12photo_2016-10-06_23-16-14photo_2016-10-06_23-16-16photo_2016-10-06_23-16-18

មតិយោបល់