នៅទីបំផុត ជម្លោះស្នេហាដ៍ក្ដៅគគុករវាង តារាសម្ដែងអ្នកនាង ម៉ី ហ្ស៉ីនយ៉ា និងស្វាមី ជាមន្ត្រីក្រសួងផែនការ ត្រូវបាបញ្ចប់ហើយ បន្ទាប់ពីស្វាមីរបស់នាងប្រកាសសុំទោសចំពោះអ្នកនាង និងបានសន្យារថាឈប់ប្រើហិង្សាលើនាង ដូចដែលតារាសម្ដែងរូបនោះធ្លាប់ទទួលរង។ យ៉ាងណាមិញ អ្នកនាង ការសុំផ្សះផ្សាររបស់ស្វាមីមិនមែនជាលើកទី១នោះ ដោយគ្រាន់តែការផ្សះផ្សារលើកនេះមានការដឹងឮពីចាស់ទុំទាំងសងខាងជាងមុន ដែលធ្វើអោយអ្នកនាងជឿជាក់ជាងមុនប៉ុណ្ណោះ។
អ្នកនាងនិយាយថា ហេតុផលនៃការផ្សះផ្សារ គឺដោយសារតែអ្នកនាងមិនចង់អោយកូនប្រុសស្រីរបស់នាងកំព្រាឪពុកម្ដាយ ដោយសារតែអ្នកនាង និងស្វាមី សម្រេចចិត្តលែងលះគ្នាប៉ុណ្ណោះ។ អ្នកនាងថា ក្រោយប្រើហិង្សាលើកចុងក្រោយ ហើយមានការបែករឿងខ្ចរខ្ចាយ ស្វាមីរបស់អ្នកនាងចាប់ផ្ដើមដឹងកំហុសខុសពីមុន ដោយបានចូលខ្លួនសុំផ្សះផ្សារ និងបានទាំងបើកហាងសាឡនអោយអ្នកនាងអស់ដើមទុនប្រមាណជាង៧ពាន់ដុល្លារនៅផ្សារឯករាជ្យ២ នៅផ្លូវវ៉េងស្រេង ដើម្បីអោយអ្នកនាងសប្បាយចិត្ត។ អ្ននាងបានចាត់ទុកថា ជម្លោះដែលបានកើតឡើងគឺជាជម្លោះប្ដីប្រពន្ធ ដែលកើតពីការប្រច័ណ្ឌគ្នា ដោយអ្នកនាងបញ្ជាក់ថា ក្រោយការផ្សះផ្សារ គឺស្ថានភាពយល់ចិត្តមានភាពប្រសើរឡើង បើធៀបនឹងមុនពេលកើតជម្លោះ។
មតិយោបល់