កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាពយកដុំថ្ម គប់សំយ៉ាបផ្ទះគេ បណ្តាលឲ្យខូចខាត ត្រូវជនរងគ្រោះបឹ្តងសមត្ថកិច្ចឲ្យចាប់ខ្លួន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិគោកត្រប់ ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ នៅ ស្រីណេ ភេទស្រី អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិគោកត្រប់ ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ មេផ្ទះ។
ចំណែកជនសង្ស័យមានឈ្មោះ សុន ផាន់ណា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិគោកត្រប់ ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ។
ក្នុងនោះសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ដុំថ្មភ្នំ ១ដុំប៉ុនកំភួនដៃមនុស្សចាស់។
មុនពេលកើតហេតុ ជនរងគ្រោះ បានឃើញជនសង្ស័យ ដើរទៅអង្គុយនៅលើគ្រែក្រោមផ្ទះរបស់គេដែលជនរងគ្រោះ មិនស្គាល់ឈ្មោះ ម្ចាស់ផ្ទះ ព្រោះគេទើបតែមក
នៅ រហូតដល់ម៉ោង៦ល្ងាច ជនសង្ស័យបានដើរមើលជុំវិញខាងក្រៅរបងផ្ទះជនរងគ្រោះ រួចមកឈរនៅមុខទ្វារបងផ្ទះពីខាងក្រៅរួចដើរទៅខាងកើតក្បែររបងផ្ទះជនរងគ្រោះហើយឈរនៅកន្លែងផ្ទះឈ្មោះ អិត ដែលគេកំពុងសាងសង់។ លុះដល់ ម៉ោងកើតហេតុ ជនសង្ស័យបានរើស ដុំថ្ម១ដុំប៉ុនកំភួនដៃមនុស្សចាស់គប់មក
លើសំយ៉ាបផ្ទះប្រកអំពីសង័្កសីពីខាងកើត រួចហើយជនសង្ស័យបានកាន់អំបែង
កែវនៅហ្នឹងដៃទាំង២បម្រុងបោះចូលទៅក្នុងដីឡូត៍ជនរងគ្រោះ ភ្លាមនោះជនរងគ្រោះបាននិយាយហាមឃាត់ជនសង្ស័យកុំឲ្យបាចអំបែង កែវមកលើដីឡូត៍ ទើបជនសង្ស័យមិនបានបាចអំបែងកែវចូលទេហើយបានកាន់អំបែងកែវដើរក្បែររបងផ្ទះជនរងគ្រោះមកទិសខាងត្បូង បន្ទាប់មកជនសង្ស័យ ក៏កាន់អំបែងកែវទៅផ្ទះរបស់ខ្លួនហើយបានដុតធូប នៅខាងមុខផ្ទះហើយជនសង្ស័យមានសភាពស្រវឹងយ៉ាងខ្លាំង បន្ទាប់មកសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ។លុះដល់វេលាម៉ោង៨ ថ្ងៃទី២៩ ខែឆ្នាំដដែល ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង។
ដូច្នេះផ្នែកជំនាញចុះទៅដល់កន្លែងកើតហេតុនាំជនសង្ស័យមកអធិការដ្ឋាន បន្តចាត់ការតាមនីតិវិធី ច្បាប់៕
មតិយោបល់