ព័ត៌មានសិល្បៈ និងកម្សាន្ត

Katy Perry ទិញ​វីឡា​ពីរ​ក្នុង​ពេល​តែមួយ​

​តារាចម្រៀង​វ័យ ២៨ ឆ្នាំ នាង Katy Perry បាន​ចំណាយ​ទឹកប្រាក់​ដ៏​ស្តួចស្តើង​របស់​នាង​ចំនួន 11.5 លាន​ដុល្លារ ដើម្បី​ទិញ​វីឡា​ដ៏​ស្កឹមស្កៃ​ពីរ​ជាប់​គ្នា នៅ Hollywood Hills នា​ទីក្រុង​អេន​ជើ​ឡេស​។​

​ផ្ទះ​នេះ​ដែរ​ត្រូវបាន​សាងសង​ជា​លើកដំបូង​នៅ​ឆ្នាំ ១៩៥៣ ជាមួយនឹង​ទេសភាព​ដ៏​ស្រស់ត្រកាល​យ៉ាង​ស្ងប់ស្ងាត់​ជាទីបំផុត​។​វីឡា​នេះដែរ​មាន​ក្រលា​ផ្ទៃ 1.000 ម៉ែត្រក្រឡា ជាមួយនឹង​បន្ទប់​គេង ៥ បន្ទប់ទឹក ៣ អាង​ហែល​ទឹក ដ៏​ចង្ក្រាន​បាយ​ដ៏​ធំ​យ៉ាង​ទំនើប ដែល​យក​របៀប​សាងសង​បែប រចនាបទអេ​ស្ប៉ាញ​។​

​ចំណែក​វិឡា​មួយទៀត​ដែល​មាន​ក្រឡា​ផ្ទៃ ជិត ២០០០ ម៉ែត្រក្រឡា​នោះ ដែល​មាន​អាយុ កាល​ជិត ៥០ ឆ្នាំ ដោយ​ក្នុង​នោះ​មាន​បន្ទប់ គេង ៣ យ៉ាង​ធំ និង បន្ទប់ទឹក ៣ ផងដែរ​៕
https://i1272.photobucket.com/albums/y389/domneng/Katy%20Perry%20123/1369441425272_zps655efac4.jpg
https://i1272.photobucket.com/albums/y389/domneng/Katy%20Perry%20123/1369441425281_zps76fd5f3d.jpg
https://i1272.photobucket.com/albums/y389/domneng/Katy%20Perry%20123/1369441425289_zpse6fdcebb.jpg
https://i1272.photobucket.com/albums/y389/domneng/Katy%20Perry%20123/1369441425296_zpsa74ce6fe.jpg
https://i1272.photobucket.com/albums/y389/domneng/Katy%20Perry%20123/1369441425300_zpsc71ed4d6.jpg
https://i1272.photobucket.com/albums/y389/domneng/Katy%20Perry%20123/1369441425307_zps67829b2d.jpg
https://i1272.photobucket.com/albums/y389/domneng/Katy%20Perry%20123/1369441425311_zps4b482ee2.jpg
https://i1272.photobucket.com/albums/y389/domneng/Katy%20Perry%20123/1369441425317_zps210abaa7.jpg
https://i1272.photobucket.com/albums/y389/domneng/Katy%20Perry%20123/1369441425321_zps566d4204.jpg

មតិយោបល់