ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈួន ពន្លឺ ក្លាយជាបេក្ខភាពតំណាងកម្ពុជា ចេញទៅប្រជែងនៅកូរ៉េ

យោងតាមការទម្លាយអោយដឹងតារាសម្ដែង និងជាតារាបង្ហាញម៉ូដលោកឈួន ពន្លឺ ដែលគេស្គាល់ថាជាម្ចាស់ពានតារាសម្ដែងឆ្នើម២០១៧មុននេះរបស់កម្មវិធីស្ពានលេខ១១ របស់ទូរស្សន៍អប្សរាគឺបានជាប់ជាប់សម្ភាសន៍ក្លាយជាបេក្ខភាពតារាបង្ហាញម៉ូដតំណាងអោយប្រទេសកម្ពុជា ដើម្បីទៅប្រកួតនៅក្នុងព្រឹត្តិការណ៍ Asian Model Festival 2017 នៅក្នុងប្រទេសកូរ៉េជាផ្លូវការហើយ ជាមួយនឹងបេក្ខភាពតារាម៉ូដែលមកពីប្រទេសច្រើនទៀតក្នុងទ្វីបអាស៊ី។ បើទោះជាមិនទាន់រំពឹងនៅឡើយពីជ័យជម្នះ តែលោកមានជំនឿយ៉ាងមុខមាត់ក្នុងនាមជាតារាម៉ូដែលតំណាងកម្ពុជាគឺពិតជានាំមុខមាត់របស់ប្រទេសលើឆាកអន្តរជាតិមួយនេះ។

លោកឈួន ពន្លឺ និយាយថាក្រោយការឆ្លងកាត់ការធ្វើតេស្ដដើរម៉ូដ និងវាយតម្លៃពីគណកម្មការជ្រើសរើសតារាម៉ូដែលតំណាងអោយប្រទេសកម្ពុជា លោកបានជាប់ទាំងលំបាកសម្រាប់តំណាងអោយបេក្ខភាពកម្ពុជាចេញទៅប្រកួតនៅក្នុងប្រទេសកូរ៉េនោះ។ ក្នុងចំណោមបេក្ខជន៦រូប លោកថាមានប្រុសតែ២នាក់គត់ដោយលោកគឺជាជនសំណាងម្នាក់ក្នុងចំណោមបេក្ខភាពទាំង២ដែលត្រូវបានជ្រើសអោយប្រកួត។ ព្រឹត្តិការណ៍ដែលមានឈ្មោះថា Asian Model Festival 2017 មិនទាន់ដឹងថាមានប្រទេសអាស៊ានប៉ុន្មានប្រទេសចូលរួមនោះទេប៉ុន្តែអ្វីដែលលោកបានដឹងគឺមានច្រើនប្រទេស ដោយការប្រកួតជាក់ស្ដែងក៏មិនទាន់បានកំណត់នោះដែរដរាបណ្ដាប្រទេសដែលបានជ្រើសចេញទាំងអស់ មិនអាចជាប់សម្ភាសន៍នៅទូតកូរ៉េព្រមគ្នា។ លោកនិយាយថាបណ្ដាប្រទេសមួយចំនួនដែលបានជាប់ជម្រើសទទួលបានសិទ្ធិចេញពីទូតកូរ៉េស្រេចបាច់អស់ហើយ ដោយឡែកសម្រាប់ក្រុមកម្ពុជានៅមិនទាន់បានឆ្លងកាត់ទូតនៅឡើយទេ ទើបមិនទាន់ដឹងថានឹងចេញទៅប្រកួតនៅពេលណាអោយប្រាកដ។ លោកថាបើក្រុមប្រទេសទាំងអស់ជាប់សម្ភាសន៍ព្រមគ្នា នោះការប្រកួតនៅកូរ៉េ នឹងត្រូវធ្វើឡើងនៅអំឡុងខែ៦ ប៉ុន្តែបើការសម្ភាសន៍មានការយឺតយ៉ាវប្រទេសណាមួយគឺការប្រកួតនឹងលើកទៅធ្វើនៅខែ៩វិញ។ លោកមានជំនឿថានឹងជាប់សម្ភាសពេលចូលទូត ដោយសារតែលោកគឺជាតារាសិល្បៈ ហើយបេក្ខភាពតំណាងកម្ពុជាចំនួន៥រូបផ្សេងទៀតក៏សុទ្ធតែជាតារាសិល្បៈមានការងារច្រើន ដែលទូតមិនពិបាកមិនជឿថាមិនមែនជាអ្នកសិល្បៈ។ លោកនិយាយថា«ក្រុមប្រទេសភាគច្រើនគេជាប់ទូតអស់ហើយ ដោយនៅចាំតែក្រុមកម្ពុជា និងក្រុមប្រទេសខ្លះប៉ុណ្ណោះ អ៊ីចឹងបើក្រុមទាំងអស់ហ្នឹងជាប់ទូតអាចទៅខែ៩បាន គឺការប្រកួតនឹងធ្វើខែ៩ តែបើប្រទេសណាមួយទាល់តែលើកទី២បានជាប់ គឺគេអោយប្រទេសដែលជាប់ទូតទាំងអស់លើកទៅធ្វើនៅខែ៩វិញ ដើម្បីបានចូលប្រកួតគ្រប់គ្នា»។ លោកថាការសម្ភាសន៍ចូលទូតមិនធ្លាក់សម្រាប់តារាទាំងអស់នោះទេ ដោយសារតែការប្រកួតនោះមានការដឹងឮពីខាងប្រទេសកូរ៉េ ហើយក្រុមតារាទាំងអស់ក៏ត្រៀមឯកសាររួចរាល់។ លោកថាក្រុមហ៊ាននាំទៅប្រកួតមានគម្រោងកែច្នៃសំលៀកបំពាក់បែបខ្មែរ យកទៅបង្ហាញ ប៉ុន្តែមិនទាន់ដឹងថាតើលោកគេអោយតែងខ្លួនជារបៀបណាឡើយ៕

https://www.youtube.com/watch?v=WkqiRnugesw&feature=youtu.be

មតិយោបល់