ភ្នំពេញៈ លោក ចាន់ មុនី បុគ្គលិកកកាសែត កម្ពុជាថ្មី ប្រចាំការខេត្តកណ្តាល ត្រូវរថយន្តដឹកដី ដែលបើកបរដោយជនស្រវឹងខួបបានបុកបណ្តាលឲ្យរបួសធ្ងន់ខណៈបើករថយន្តកូរ៉ូឡាត្រូវកៀបជាប់ខូចខាតរថយន្តស្ទើរទាំងស្រុង កាលពីវេលាម៉ោង៨និង៤៥នាទី យប់នៅខាងមុខសាលាសង្កាត់ព្រែកកំពឹស តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកបើកបររថយន្តដឹកដី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ ក្រោយពីបើកបុករថយន្តអ្នកការសែតកម្ពុជាថ្មីទាំងកំរោលនោះ។
ប្រភពព័ត៌មានដដែលបានបន្តថា រថយន្តរបស់លោក ចាន់ មុនី ដែលជាអ្នកកាសែត កម្ពុជាថ្មី ប្រចាំការនៅខេត្តកណ្តាលនោះ គឺធ្វើដំណើរតែម្នាក់ឯង ហើយគ្រោះថ្នាក់នោះ គឺរថយន្តដឹកដី ដែលអ្នកបើកបរស្ថិតនៅក្នុងស្ថានភាពស្រវឹង បានបើករេចង្កូត ចូលខាងស្តាំដៃរបស់រថយន្តលោកចាន់ មុន្នី បណ្តាលឲ្យបុកកៀបអ្នកបើកបររថយន្តដែលជាអ្នកកាសែតនៅខាងក្នុងរងរបួសធ្ងន់តែម្តង ហើយត្រូវបានប្រជាពលរដ្ឋនៅជិតនោះ នាំជួយអន្តរាគមន៍ដោយនាំគាស់លោក ចាន់ មុនី ចេញពីរថយន្តរបស់លោក រួចប្រញ៉ាប់បញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ី ដើម្បីសង្គ្រោះជីវិតបន្ទាន់ផងដែរតែលោកស្ថិតនៅក្នុងអាការៈរបួសធ្ងន់ធ្ងរសន្លប់នៅឡើយបើទោះបីរាងកាយលោកមើលទៅមិនឃើញរបួសហូរឈាមនោះសង្ស័យប៉ះទង្គិចធ្ងន់ធ្ងន់ត្រង់ដើមទ្រូង៕
មតិយោបល់