ព័ត៌មានសិល្បៈ និងកម្សាន្ត

អេនជេលីណា ជូលី នឹងក្លាយជាគ្រូបង្រៀននៅក្រុងឡុងដ៏

អាម៉េរិកៈ តារាហូលីវូត នាង អេនជេលីណា ជូលី (Angelina Jolie ) បានកំណត់គោលដៅថ្មីមួយទៀតរបស់ខ្លួន ដើម្បីក្លាយជាគ្រូបង្រៀន នៅ សាកលវិទ្យាល័យ Georgetown University ។​
យោងតាម lollipop ដែលចុះផ្សាយនៅថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៦ បានឲ្យដឹងថា តារាស្រី​វ័យ ៤១ឆ្នាំរូបនេះ ធ្លាប់បានប្រកាស​ពីមុន នឹង​ធ្វើយុទ្ធនាការចូលរួម​នៅសាលាសេដ្ឋកិច្ច នៃក្រុងឡុងដ៏ ។
នៅមិនទាន់មានព័ត៌មានណាមួយ ដែលបញ្ជាក់ពីតំណែង តួស្រីល្បី​របស់អាម៉េរិកនៅឡើយ។​
លោកស្រី Melanne Verveer ជា​នាយកប្រតិបត្តិ សាកលវិទ្យាល័យខាងលើ បានមានប្រសាសន៍ថា លោកស្រីមាន​ភាពសប្បាយរីករាយណាស់ ដែលបានជួបជាមួយ អេនជេលីណា ជូលី (Angelina Jolie ) ក្នុងដំណើរទស្សនៈកិច្ចថ្មីៗ នៅក្រុងឡុងដ៏ លើវិធីរបស់យើង នៅ Georgetown University ដោយបន្តសហការលើកម្មវិធី ពួកយើងទាំងពីរ ជាផ្នែកមួយនៃតំបន់ អាត្លង់ទិក និងស្វាគមន៍ តារាហូលីវូត មកកាន់សាកលវិទ្យាល័យ Georgetown នាពេលខាងមុខ​ផងដែរ​។​
នៅសាលា​សេដ្ឋកិច្ចនៃក្រុងឡងដ៏នេះ អេនជេលីណា ជូលី (Angelina Jolie ) នឹង​ផ្តល់បាឋកថា ជូនដល់សិស្សវគ្គថ្មី ១​សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើស្ត្រីផ្នែក សន្តិសុខ និង​សន្តិភាព ដោយចាប់ផ្តើមនៅឆ្នាំ​២០១៧ ខាងមុខ​៕​

Joeli (1)Joeli (2)Joeli (3)Joeli (4)Joeli (5)

មតិយោបល់